នាវា​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ចំនួន​០២ គ្រឿង នឹង​ចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

297
ចែករម្លែក
  • 19
    Shares

ដោយ​: វណ្ណៈ / ព្រះសីហនុ​: មន្ត្រី​កង​ទ​ព័​ជើង​ទឹក​កម្ពុជា​ថ្លែងថា តាម​ការគ្រោងទុក​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នាវា​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ចំនួន​០២ គ្រឿង នឹង​ចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ រយៈពេល ៤​ថ្ងៃ (​ថ្ងៃទី​២៥ ដល់ ថ្ងៃ​២៨​កុម្ភៈ​) ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចំណង​សាមគ្គីភាព មិត្តភាព រវាង​ប្រទេស​ទាំងពីរ និង​ក៏មាន​គម្រោង​ធ្វើការ​ហ្វឹកហ្វឺន​ដល់​នាវិក​បើកបរ​នាវា​ចម្ងាយ​ឆ្ងាយ​ផងដែរ​។

​រយៈពេល​ស្នាក់នៅ​កម្ពុជា ប្រតិភូ​ក៍​នឹង​ចូលទៅ​ទស្សនា ព្រះបរមរាជវាំង សារមន្ទីរ​ជាតិ និង​ទីកន្លែង​វប្បធម៌ ទេសចរណ៍​មួយចំនួនទៀត ព្រមទាំង​មានកម្ម​វិធី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ជប៉ុន ការដាក់​កម្រងផ្កា នៅ​វិមានឯករាជ្យ និង​ចូលជួប​សំដែង​ការគួរសម​ជាមួយ​គណ​អភិបាលខេត្ត​ព្រះសីហនុ និង​មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​នាវា​ទាំង​២​គ្រឿង​នេះ​រួមមាន​
​ទី​1.​នាវា​ឈ្មោះ SETOYUKI (TV-3518)
-​បណ្តោយ 130m
-​ទទឹង 13,60m
-​ជម្រៅ​ទឹក 8,50m
-​ទំងន់​ផ្ទុក 3050​តោន​
-​នាវិក ប្រមាណ 167​នាក់​
-​មេបញ្ជាការ​នាវា លោក​វរ​នា​វី​ទោ NAOTO NAKADERA
​ទី​2.​នាវា​ឈ្មោះ SHIMAYUKI (TV-3515)
-​បណ្តោយ 130m
-​ទទឹង 13,60m
-​ជម្រៅ​ទឹក 8,50m
-​ទំងន់​ផ្ទុក 3050​តោន​
-​នាវិក ប្រមាណ 167​នាក់​
-​មេបញ្ជាការ​នាវា លោក​វរ​នា​វី​ទោ TAKEHIKO SAITO

​ប្រធាន​ប្រតិភូ លោក​វរ​នា​វី​ឯក YOSHIYUKI NAKAGANA មេបញ្ជាការ​ហ្វឹកហ្វឺន​អង្គភាព​លេខ​១ នៃ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​៕ ល​