នាវា​កងទ័ពជើងទឹក​អាមេរិក​២​គ្រឿង​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​

619
ចែករម្លែក

​សារព័ត៌មាន​Reuters ដែល​បាន​ដកស្រង់​សម្តី​របស់​អ្នកនាំពាក្យ​កងទ័ព​អាមេរិក បាន​និយាយ​ថា​កងទ័ពជើងទឹក​អាមេរិក​បាន​បញ្ជូន​នាវា​២​គ្រឿង​បើក​ឆ្លងកាត់​ច្រក​​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​ពុធ​ទី​២២​ឧសភា​។​

​ការបើក​ឆ្លងកាត់​នេះ ធ្វើឡើង​ដោយ​នាវា​ពិឃាត​Preble និង​នាវា​ដឹក​ប្រេង​Walter S. Diehl ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​Reuters ។​

​លោក Clay Doss អ្នកនាំពាក្យ​នៃ​កង​នា​វាទី​៧​អាមេរិក បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការបើក​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​ដោយ​នាវា​ទាំងនេះ​បង្ហាញ​​ឱ្យឃើញ​នូវ​ការតាំង​ចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​សេរីភាព​និង​ការបើកចំហ​នៃ​សមុទ្រ​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វីច “​។​

​សារព័ត៌មាន​Reuters បាន​រាយការណ៍​ថា ការបើក​ឆ្លងកាត់​ដោយ​នាវា​ទាំងនេះ ត្រូវ​បាន​ចាត់​ទុក​ដោយ​តៃវ៉ាន់​ថា​ជា​សញ្ញា​នៃ​ការគាំទ្រ​ពី​រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ​ ប្រធានាធិបតី​អាមេរិក​ចំ​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ឡើង​រវាង​តៃវ៉ាន់​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​ទោះ​យ៉ាងណាក្តី មិនទាន​មាន​ការធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​ពី​ចិន​នោះ​ទ​៕​ដោយ​៖​សុខា​/sn

នាវា​ដឹក​ប្រេង​អាមេរិក Walter S. Diehl ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង កាលពី​ឆ្នាំ​២០១៦

#