នាវា​កម្សាន្ត​ខ្នាត​យក្ស​ដ៏​ប្រណីត​រឹបអូស​ពី​ហេ​រិ​ញ្ញិ​ក​ពុករលួយ​កំពុង​ដាក់​ជួល​តែ​តម្លៃ ខ្ពស់​ញាក់សាច់​

533
ចែករម្លែក

នាវា​កម្សាន្ត​ខ្នាត​យក្ស​ដ៏​ប្រណីត​មួយគ្រឿង​តម្លៃ​ជាង ១២៧​លាន​ដុល្លារ​ដែល​រដ្ឋា ភិ​បាល​ម៉ាឡេស៊ី រឹបអូស​ពី​ហេរញ្ញិក​ចូលចិត្ត​ផឹកស៊ី​ដ៏​អាម៉ាស់មុខ​ម្នាក់​ហើយ​លក់​ឡាយ ឡុង​នោះ ពេលនេះ​កំពុង​ដាក់​ជួល​សម្រាប់​រៀបចំ​ពិធីជប់លៀង​នៅ​រដូវក្ដៅ​នេះ​។​
​ ​
​នាវា​កម្សាន្ត​ទម្ងន់ ៣.០០០ តោន​ដែលមាន​ប្រវែង ៩១,៤៤ ម៉ែត្រ​នេះ​មាន​បន្ទប់​ស្នាក់នៅ សម្រាប់​ទទួលភ្ញៀវ​ចំនួន ២២ នាក់​រួមទាំង​បន្ទប់​ធំ​មួយ បន្ទប់ VIP ៣ បន្ទប់​ស្ប៉ា​មួយ កន្លែង​កែ​សម្ផស្ស​មួយ រោងកុន​មួយ អាង​ទឹកធំ​មួយ បារ​មួយ កន្លែង​ចុះចត​ឧទ្ធម្ភាគចក្រ មួយ ព្រមទាំង​មាន​នាវិក​ដល់​ទៅ ២៩ នាក់​រង់ចាំ​បម្រើ​មិន​ឲ្យ​ទាស់ចិត្ត​។
​ ​
​ប៉ុន្តែ​កុំ​ភ្លេច​ណា ថ្លៃ​ជួល​ខ្ពស់​ហួសការ​ស្មាន​រហូតដល់​ទៅ​ជាង ១​លាន​ដុល្លារ​សម្រាប់ បើក​ដើរ​លម្ហែ​ជុំវិញ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ រយៈពេល​ត្រឹមតែ​មួយអាទិត្យ​។​

​សូមបញ្ជាក់ថា នាវា​នេះ​ធ្លាប់ជា​កម្មសិទ្ធិ​របស់​ហេរញ្ញិក​ដែល​កំពុង​រត់គេចខ្លួន​ឈ្មោះ ឡូ​វ ទែ​ក ចូ (Low Taek Jho) ប៉ុន្តែ​វា​ត្រូវបាន​រឹបអូស​លក់​ឡាយឡុង​នៅ​ឆ្នាំនេះ ដើម្បី​សង ថវិការដ្ឋ​រហូតដល់​ជាង ៣​ពាន់​លាន​ដុល្លារ​ដែល​គាត់​បាន​លួច​កឹ​ប​កេង​ពី​រដ្ឋាភិបាល ម៉ាឡេស៊ី​៕ ប្រែ​សម្រួលៈ​ខុម

#