នាវា​កម្សាន្ត​ដ៏​ទំនើប​ដែល​ជាប់ទាក់ទង​រឿងអាស្រូវ​ពុករលួយ​1MDB​របស់​ម៉ាឡេស៊ី ត្រូវបាន​ដាក់​លក់​ឡើង​វិញ​

217
ចែករម្លែក

​នាវា​កម្សាន្ត​ដ៏​ល្អ​ប្រណីត​មួយ​ដែល​ជាប់ទាក់ទង​រឿងអាស្រូវ​នៃ​មូលនិធិ​វិនិយោគ​រដ្ឋ​1MDB​របស់​ម៉ាឡេស៊ី​ដែល​មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​របស់​ប្រទេស​នេះ ត្រូវបាន​យក​​មក​ដាក់​លក់​នៅ​ទីផ្សារ​វិញ នៅ​ពេល​តែ​ប៉ុន្មាន​ខែ​បន្ទាប់​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​លក់​វា​ក្នុងតម្លៃ​ដ៏​ខ្ពស់​។​

​នាវា​នេះ​ដំបូង​ឡើយ​ត្រូវបាន​ទិញ​ដោយ​ពាណិជ្ជករ​ខាង​ហិរញ្ញវត្ថុ លោក​ឡូ​វ ទែ​ក ហូ ក្នុងតម្លៃ​២៥០​លាន​ដុល្លារ ដែល​តាម​ការចោទប្រកាន់​ថា​បាន​កិបកេង​ពី​ពី​គម្រោង​1MDB​ដើម្បី​យក​ទៅ​ទិញ​វា ។​

​វា​ត្រូវ​បាន​រឹបអូស​យក​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ឆ្នាំមុន​ហើយ​បាន​ប្រគល់​ទៅ​ឱ្យ​ប្រទេស​ម៉ាឡេស៊ី​វិញ​។ រដ្ឋាភិបាល ដែល​កំពុង​ស្វះស្វែង​រក​ប្រាក់​ដែល​ត្រូវ​បាន​ក្លែងបន្លំ​​ពី​គម្រោង 1MDB​នេះ បាន​លក់​វា​កាលពី​ខែ​មេសា​ឱ្យ​ទៅ​ក្រុមហ៊ុន​Genting Malaysia ជា​ក្រុមហ៊ុន​ក្នុងស្រុក​ក្នុងតម្លៃ ១២៦ លាន​ដុល្លារ​។​

​ប៉ុន្តែ បើ​យោង​តាម​ការចុះបញ្ជី​ពី​ក្រុមហ៊ុន​ផលិត​នាវា​Camper និង​ក្រុមហ៊ុន​Nicholsons​បានឱ្យដឹងថា នាវា​កម្សាន្ត​ឈ្មោះ​Tranquility​ដែល​បណ្តោយ​ប្រវែង ៩១,៥ ម៉ែត្រ​ នេះ ឥឡូវនេះ ត្រូវបាន​ដាក់​លក់​វិញ​។​

​នាវា​កម្សាន្ត​នេះ មាន​អាវ​ហាល​ទឹក កន្លែង​ចុះចត​ឧទ្ធម្ភាគចក្រ បន្ទប់​ស្ទី​មនិង កន្លែង​ហាត់ប្រាណ​៕​ប្រែ​សម្រួល​៖​សុខា​

នាវា​កម្សាន្ត​ដ៏​ទំនើប​នេះ មាន​អាវ​ហាល​ទឹក កន្លែង​ចុះចត​ឧទ្ធម្ភាគចក្រ បន្ទប់​ស្ទី​មនិង កន្លែង​ហាត់ប្រាណ