នាវា​កម្សាន្ត​ល្អ​ដាច់​គេ​លើ​ពិភពលោក​ប្រចាំឆ្នាំ ២០១៨ ត្រូវបាន​បង្ហាញ​

383

​នាវា​កម្សាន្ត​ល្អ​ដាច់​គេ​លើ​ពិភពលោក​ត្រូវបាន​បង្ហាញ​ដោយ​ក្រុម​អ្នកជំនាញ​ខាង​ពិនិត្យមើល​នាវា​កម្សាន្ត​តែម្តង​។

​បុគ្គលិក​មកពី​វេ​ប​សាយ Cruise Critic ដែលជា​វេ​ប​សាយ​ធ្វើ​បទ​បង្ហាញ​អំពី​នាវា​កម្សាន្ត​ធំ​បំផុត​របស់​ពិភពលោក និង​ជា​សហគមន៍​នាវា​កម្សាន្ត​លើ​អន​ឡាញ នៅ​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង អូស្ត្រាលី បានដាក់​ចំណាត់ថ្នាក់​សម្រាប់​កម្មវិធី​ប្រគល់​ពានរង្វាន់​ប្រចាំឆ្នាំ​លើក​ទី​១០ ហៅថា Editors’ Picks Awards សម្រាប់​នាវា​ជាច្រើន​ផ្អែក​ទៅតាម​ប្រភេទ​ខុសៗ​គ្នា​។

​តោះ​ទៅ​មើល​ទាំងអស់គ្នា តើ​នាវា​កម្សាន្ត​ណាខ្លះ​ទទួលបាន​ពានរង្វាន់​។​

១. នាវា Celebrity Edge ទទួលបាន​ពានរង្វាន់ “​នាវា​ថ្មី​ល្អ​ដាច់​គេ​” នៅ​ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាមេរិក​។​


២. នាវា Crystal Cruises ទទួលបាន​ពានរង្វាន់ “​នាវា​ប្រណីត​ដាច់​គេ​” នៅក្នុង​ចក្រភព​អង់គ្លេស សម្រាប់​ការច្នៃប្រឌិត​ទំនើប​ទាន់សម័យ​។


៣. នាវា Viking Ocean Cruises ទទួលបាន​ពានរង្វាន់ “​នាវា​ល្អ​បំផុត​សម្រាប់​ការចាយវាយ​” នៅ​ចក្រភព​អង់គ្លេស​និង​អាមេរិក​។


៤. នាវា Pandaw River Cruises ទទួលបាន​ពានរង្វាន់ “​នាវា​កម្សាន្ត​បើក​លើ​ទន្លេ​ល្អ​ដាច់​គេ​” នៅ​អូស្ត្រាលី​។


៥. នាវា Seabourn Ovation ទទួលបាន​ពានរង្វាន់ “​នាវា​កម្សាន្ត​ប្រណីត​ថ្មី​ល្អ​ដាច់​គេ​” នៅ​ចក្រភព​អង់គ្លេស​។


៦. នាវា Regent Seven Seas Cruises ទទួលបាន​ពានរង្វាន់ “​នាវា​កម្សាន្ត​ដែលមាន​កាប៊ីន​ល្អ​ដាច់​គេ​” នៅ​ចក្រភព​អង់គ្លេស​និង​អាមេរិក​។


៧. នាវា Royal Caribbean International ទទួលបាន​ពានរង្វាន់ “​នាវា​កម្សាន្ត​ល្អ​ដាច់​គេ​សម្រាប់​គ្រួសារ​” នៅ​អាមេរិក​និង​អូស្ត្រាលី​។


៨. នាវា Silver Spirit ទទួលបាន​ពានរង្វាន់ “​នាវា​ក​ម្សា​ជួសជុល​កែច្នៃ​ឡើងវិញ​ល្អ​ដាច់​គេ​” នៅ​ចក្រភព​អង់គ្លេស និង​អាមេរិក​។


៩. នាវា Viking Ocean Cruises ទទួលបាន​ពានរង្វាន់ “​នាវា​ក​ម្សា​ដែលមាន​កម្មវិធី​ដើរ​កម្សាន្ត​ល្អ​ដាច់​គេ​” នៅតាម​ទន្លេ​របស់​អង់គ្លេស​។​


១០. នាវា Viking River Cruises ក៏​ទទួលបាន​ពានរង្វាន់ “​នាវា​ក​ម្សា​ដែលមាន​កម្មវិធី​ដើរ​កម្សាន្ត​ល្អ​ដាច់​គេ​” នៅតាម​ទន្លេ​របស់​អង់គ្លេស​ដែរ​។​


១១. នាវា Seabourn Cruise Line ទទួលបាន​ពានរង្វាន់ “​នាវា​ក​ម្សា​ដែលមាន​សេវា​ល្អ​ដាច់​គេ​” នៅ​ចក្រភព​អង់គ្លេស​និង​អាមេរិក​។​


១២. នាវា Boutique River Cruise Collection ទទួលបាន​ពានរង្វាន់ “​នាវា​ក​ម្សា​តុបតែង​ល្អ​ដាច់​គេ​” នៅ​ចក្រភព​អង់គ្លេស​និង​អាមេរិក​៕

ដោយ៖ កញ្ញាដាលីស