នាវា​កម្សាន្ត ប៉ុន​អគារ Empire State សង់​រួចរាល់ ត្រៀម​ធ្វើដំណើរ​តាមផ្លូវ​ទឹកជា​លើកដំបូង​

1431
ចែករម្លែក

​នាវា​នេះ​មាន​កន្លែង​លេង​លើទឹក​កក សួន​ទឹក និង​ទីលានកីឡា​បាល់បោះ រួម​ជាមួយនឹង​កាប៊ីន​ចំនួន ២.៧០០​។​

​ហើយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៣​មីនា នាវា​កម្សាន្ត​ដ៏​ធំ​បំផុត​របស់​ពិភពលោក ឈ្មោះ Symphony of the Seas ត្រូវបាន​ប្រគល់​ដោយ​ក្រុមហ៊ុន​ផលិត​នាវា STX របស់​បារាំង​ឱ្យទៅ​ក្រុមហ៊ុន Royal Caribbean International របស់​អាមេរិក មុនពេល​វា​ធ្វើដំណើរ​លើកដំបូង​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។​

​នាវា​នេះ​មានតម្លៃ ១,៣៥ ពាន់​លាន​ដុល្លារ ទម្ងន់ ២២៨.០០០ តោន និង​ប្រវែង ៣៦២ ម៉ែត្រ ដោយ​ចាញ់​កម្ពស់​របស់​អគារ Empire State Building តែ ២០ ម៉ែត្រ​ប៉ុណ្ណោះ​។​

​នេះ​ធ្វើឱ្យ​វា​មាន​ទំហំ​ធំ​ជាង​នាវា​បង​រប​ស់វា​ដែលមាន​ឈ្មោះថា Harmony of the Seas ដែល​ក្រុមហ៊ុន STX ប្រគល់​ឱ្យទៅ​ក្រុមហ៊ុន Royal Caribbean កាលពី​ឆ្នាំ ២០១៦​។​

​សាងសង់​អស់​រយៈពេល​ជាង​២​ឆ្នាំ នាវា Symphony អាច​ផ្ទុក​មនុស្ស​រហូតដល់ ៨.០០០ នាក់​រួមទាំង​បុគ្គលិក​ចំនួន ២.២០០ នាក់ ហើយ​ត្រូវបាន​ចាត់ទុកថា​លឿន​និង​ស្ងាត់​ជាង​នាវា Harmony​។​

​នាវា Symphony នឹង​ចាប់ផ្តើម​ការធ្វើដំណើរ​លើ​ក​ដំបូង​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៤​មីនា​នេះ​ឆ្ពោះទៅកាន់​ទីក្រុង​ម៉ា​ឡា​ហ្គា​ក្នុងប្រទេស​អេ​ស្ប៉ា​ញ ហើយនឹង​ចំណាយពេល​រដូវ​ដំបូង​របស់ខ្លួន​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ មុនពេល​ធ្វើដំណើរ​ទៅកាន់​កំពង់ផែ​របស់​វា នៅ​ទីក្រុង​ម៉ា​យ​អា​មី​៕ ដោយ៖ កញ្ញាដាលីស

នាវា​កម្សាន្ត Symphony of the Seas