នាវា​ដឹក​ប្រេង​ឆេះ​នៅ​ដែនទឹក​ហុងកុង​សម្លាប់​មនុស្ស​ម្នាក់ ហើយ​ការសង្គ្រោះ​កំពុង​បន្តធ្វើ​

465
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា​នាវា​ដឹក​ប្រេង​មួយគ្រឿង​បាន​ឆាបឆេះ​នៅ​ដែនទឹក​សមុទ្រ​ភាគខាងត្បូង​នៃ​ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​អង្គារ​ទី​៨​ខែមករា ដោយ​សម្លាប់​សមាជិក​​នាវិក​ម្នាក់​ហើយ យ៉ាងហោចណាស់​មនុស្ស​២១​នាក់​ត្រូវបាន​ជួយសង្គ្រោះ​។​

​ប្រតិ​ប​ត្ដិ​ការជួយ​សង្គ្រោះបាន​កំពុង​បន្តធ្វើ​នៅ​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ​ច​នៅ​ខាងត្បូង​នៃ​កោះ​Lamma ។​

​អ្នកនាំពាក្យ​របស់​ប៉ូលិស​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​Reuters​ថា «​នៅមាន​នាវិក​មួយចំនួន​ដែល​មិនបាន​សង្គ្រោះ​»​។

​រូបភាព​នៃ​នាវា​ដឹក​ប្រេង​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ប៉ូលិស​បានបង្ហាញ​ផ្សែងខ្មៅ​ហូរ​ចេញពី​នាវា​ដឹក​ប្រេង​ឈ្មោះ Aulac Fortune ។ នាវា​ដឹង​ប្រេង​នេះ មាន​​ទម្ងន់​១៧.៥០០​តោន ។​វា​បានមក​ដល់​កោះ​Lamma នៅ​ថ្ងៃ​អង្គារ​នេះ​។​

​ពួក​អ្នកស្រុក​នៅ​កោះ​Lantau នៅ​ជិត​កន្លែងកើតហេតុ​នេះ បាន​និយាយថា ពួកគេ​បានឮ​សំឡេង​ផ្ទុះ​ខ្លាំង​ដែល​បានធ្វើ​រញ្ជួយ​ញ័រ​ទ្វារ​និង​បង្អួច​ផ្ទះ​៕ដោយ៖សុខា/sn

ផ្សែងហុយ​ចេញពី​នាវា​ដឹង​ប្រេង ដែល​ឆាបឆេះ​នៅ​ដែនសមុទ្រ​ក្រុង​ហុងកុង​នៅ​ថ្ងៃ​អង្គារ​ទី​៨​ខែមករា​