នាវា​ដឹក​ប្រេង​អង់គ្លេស​ត្រូវ​កងកម្លាំង​អ៊ីរ៉ង់​ប៉ង​ចាប់​នៅ​ឈូង​សមុទ្រ តែ​ត្រូវ​នាវាចម្បាំង​អង់គ្លេស​បង្ខំ​អោយ​ដកថយ​

1994
ចែករម្លែក

​នាវា​អ៊ីរ៉ង់​ចំនួន​៥ បាន​ព្យាយាម​មិនបាន​សំរេច​ដើម្បី​ចាប់​នាវា​ដឹក​ប្រេង​របស់​អង់គ្លេស​មួយ នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស កាលពី​ថ្ងៃ​ពុធ​ទី​១០​កក្កដា នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​​អាម៉េរិក​។​

​នាវា​ប្រដាប់អាវុធ​មក​ពី​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ទាំងនេះ បាន​ព្យាយាម​ចាប់​នាវា​British Heritage នៅពេល​វា​បើក​កាត់​ច្រក​សមុទ្រហ័​រមូស​កាលពី​ថ្ងៃ​ពុធ​ទី​១០​កក្កដា​។​គេ​ថា​នាវា​​អ៊ីរ៉ង់​បាន​បញ្ជា​អោយ​នាវា​អង់គ្លេស​បង្វែរ​ទិស​ទៅ​ឈប់​នៅក្នុង​ដែនទឹក​របស់​អ៊ីរ៉ង់​នៅ​ជិត​នោះ​។​

​នាវា​អង់គ្លេស​British Heritage​ដែល​ត្រូវ​នាវា​អ៊ីរ៉ង់​ប៉ង​ចាប់​នៅ​ច្រក​សមុទ្រហ័​រមូស​កាលពី​ថ្ងៃ​ពុធ​

​តែ​នាវាចម្បាំង​អង់គ្លេស​HMS Montrose​ដែល​បាន​បើក​អម​ការពារ​នាវា​ដឹក​ប្រេង​ខាងលើ​បាន​តម្រង់​កាណុង​កាំភ្លើង​ដាក់​នាវា​អ៊ីរ៉ង់​មុន​ចេញ​ការព្រមាន​អោយ​ថយក្រោយ​។​

​បើ​តាម​សារព័ត៌មាន​CNN ក្នុងពេល​ជាមួយ​គ្នា​យន្តហោះ​អាម៉េរិក​មួយ​ក៏​ហោះ​ពីលើ​និង​បាន​ថត​វីដេអូ​អំពី​ឧបទ្ទវហេតុ​នេះ នៅពេល​នាវា​អ៊ីរ៉ង់​បាន​ដកថយ​និង​បើក​រត់​។​

​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​បន្ទាប់​ពី​អង់គ្លេស​បាន​ចាប់​ឃាត់​ទុក​នាវា​ដឹក​ប្រេង​មួយ​របស់​អ៊ីរ៉ង់​នៅ​ឯនាយ​ឆ្នេរ​កោះជី​ប្រាល់តា កាលពី​សប្តាហ៍​មុន ដែល​អង់គ្លេស​ថា​បាន​រំលោភ​​ទណ្ឌកម្ម​របស់​អឺរ៉ុប​ដោយសារ​តែ​ដឹក​ប្រេង​ទៅអោយ​ស៊ី​រី​។​អ៊ីរ៉ង់​បាន​បដិសេធថា​នាវា​នោះ​មិនបាន​ធ្វើ​ដំណើរ​ទៅ​ស៊ី​រី​ទេ និង​ថា​អង់គ្លេស​បាន​ចាត់ការ​តាម​បញ្ជា​ពី​អាម៉េរិក ហើយ​​បាន​គំរាម​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស​វិញ​ជាការ​សងសឹក​។​

​ប្រធានាធិបតី​អ៊ីរ៉ង់ បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ​ថា អង់គ្លេស​នឹង​ឃើញ​ផលវិបាក​ក្រោយ​ការចាប់​នាវា​នៅ​ជី​ប្រា​ល់តា​៕​ដោយ​៖​វាសនា​

​ប្រធានាធិបតី​អ៊ីរ៉ង់ បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធ​ថា អង់គ្លេស​នឹង​ឃើញ​ផលវិបាក​ក្រោយ​ការចាប់​នាវា​នៅ​ជី​ប្រា​ល់តា​