នាវា​ដំណើរការ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ប្រមូល​សំរាម​ពី​ទន្លេ ២៤ ម៉ោង​រាល់ថ្ងៃ​

536
ចែករម្លែក

​បា​ស្ទិ​ក​គឺជា​បញ្ហា​យូរយារ​ណាស់​មកហើយ​នៅលើ​មហាសមុទ្រ​ពិភពលោក​។ អង្គការ​មួយ​នៅ​ហូ​ឡង់​ឥឡូវ​អះអាងថា​មាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​សំរាម​ប្លា​ស្ទិ​ក​ហើយ​។ អង្គការ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​សំរាម​នៅ​ប្រភព​ដ៏​សំខាន់​មួយ​នៃ​ការបំពុល​ដោយ​ប្លា​ស្ទិ​ក គឺ ដង​ទន្លេ​។​

​អង្គការ​សម្អាត​មហាសមុទ្រ ដែលជា​អង្គការក្រៅរដ្ឋាភិបាល ដែល​ផ្តោត​ការខិតខំ​របស់ខ្លួន​ក្នុងការ​សម្អាត “​សំរាម​ចេញពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក​” បានបង្ហាញ​នាវា​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​អាច​បញ្ឈប់​សំរាម​ប្លា​ស្ទិ​ក​អណ្តែត​នៅក្នុង​ទន្លេ​ពី​ការ​អណ្តែត​ចូលទៅក្នុង​សមុទ្រ​។​

​នាវា​ឈ្មោះ The Interceptor គឺជា​ប្រព័ន្ធ​ស្វ័យប្រវត្តិ​មួយ អាច​ទាញ​សំរាម​បាន​ចំនួន ៥០.០០០ គីឡូក្រាម​រៀងរាល់ថ្ងៃ និង ១០០.០០០ គីឡូក្រាម​នៅក្រោម​ស្ថានភាព​អំណោយផល​។​

​ដោយ​បោះ​យុថ្កា​ទៅ​បាតទន្លេ នាវា​នេះ​ប្រើ​រនាំង​អណ្តែត​ដើម្បី​បញ្ជូន​ប្លា​ស្ទិ​ក​ចូលក្នុង​តួ​រប​ស់វា​។ ក្រវាត់​ចែកចាយ​មួយ​នឹង​បែងចែក​សំរាម​ចេញពី​ទឹក ដែល​បន្ទាប់មក​នឹង​ចាក់សំរាម​នោះ​ទៅក្នុង​ធុងសំរាម​នៅលើ​នាវា​ដាច់ដោយឡែក​មួយទៀត​។​

​នាវា The Interceptor អាច​ដំណើរការបាន ២៤/៧ និង ត្រូវបាន​បំពាក់​ដោយ​អាគុយ​លី​ចូ​ម​អ៊ីយ៉ុង​៕ ដោយ៖ កញ្ញាដាលីស