នាវា​តាមដាន​យានអវកាស​របស់​ចិន Yuanwang-3 បិទ​បញ្ចប់​បេសកកម្ម​ត្រួតពិនិត្យ​ផ្កាយរណប​

490
ចែករម្លែក

នាវា​តាមដាន​យានអវកាស​របស់​ចិន​បាន​បិទ​បញ្ចប់​បេសកកម្ម​របស់ខ្លួន​ក្នុងការ​ឃ្លាំមើល​ផ្កាយរណប​ទី ៤៦ នៃ​ប្រព័ន្ធ​ផ្កាយរណប BeiDou Navigation Satellite (BDS) ហើយ​បាន​ទៅដល់​កំពង់ផែ​ខេត្ត​ជាំ​ង​ស៊ូ ភាគ​ខាងកើត​ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ ទី​៨ កក្កដា​។​

​នាវា​តាមដាន​នេះ​បានធ្វើ​ដំណើរ​អស់​ជាង ៥៥.៥៦០ គីឡូម៉ែត្រ​ក្នុង​បេសកកម្ម​ត្រួតពិនិត្យ​ពេញ​មួយខែ​។​

​ចិន​បាន​បញ្ជូន​ផ្កាយរណប​ទី​៤៦​នៃ​ប្រព័ន្ធ BDS ទៅកាន់​លំហ​អាកាស​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប​ស៊ី​ចាង​នៅ​ខេត្ត​ស៊ី​ឈួន​កាលពី​ថ្ងៃទី ២៥ មិថុនា ហើយ​នាវា Yuanwang-3 បានបញ្ចប់​បេសកកម្ម​ត្រួតពិនិត្យ​តាម​ដែន​លើ​សមុទ្រ​ចំពោះ​ការបាញ់​បង្ហោះ​ផ្កាយរណប​នេះ​ពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង​។​

​នាវា Yuanwang-3 ដែលជា​នាវា​តាមដាន​អវកាស​ជំនា​ន់ទី​២​របស់​ចិន បាន​បំពេញបេសកកម្ម​ឃ្លាំមើល​ចំនួន ៨៣ លើក​ពី​សមុទ្រ រួមទាំង​ការតាមដាន​យានអវកាស Shenzhou ពីលើ​ដែនសមុទ្រ យាន​ស៊ើបអង្កេត​ឋាន​ព្រះ​ចន្ទ​ឈ្មោះ Chang’e និង​ផ្កាយរណប BeiDou៕ ដោយ៖ កញ្ញាដាលីស

នាវា Yuanwang-3 និងនាវិកក្នុងបេសកកម្ម​ត្រួតពិនិត្យ​តាមដាន​ផ្កាយរណប​ទី​៤៦​នៃ​ប្រព័ន្ធ BDS