ដោយ:វណ្ណៈ/ព្រះសីហនុ ៖ នាវាទេសចរណ៍បរទេសមួយគ្រឿងទៀតបានចូលចតកំពង់ផែអន្តរជាតិសមុទ្រក្រុងព្រះសីហនុ កាលពីម៉ោងជិត៧ព្រឹកថ្ងៃ១៤ មករា ឆ្នាំ២០១៩ ប្រកបដោយសុវត្ថិភាព ក្នុងដំណើរដឹកអ្នកទេសចរណ៍ចម្រុះជាតិសាសន៍មកទស្សនាប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ ។
មន្ត្រីនគរបាលច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសីហនុឲ្យដឹងថា នាវានេះមានអ្នកទេសចរណ៍បរទេសចម្រុះជាតិសាសន៍ចំនួន៥០៨នាក់ និងមាននាវិកអ្នកបម្រើការលើនាវាចំនួន៤២៥នាក់ ហើយនាវានេះមានដំណើរទេសចរណ៍មកពីប្រទេសវៀតណាម ចូលមកកម្ពុជា នឹងចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញឆ្ពោះទៅប្រទេសថៃបន្តទៀត នៅវេលាម៉ោង១៨ល្ងាចថ្ងៃដដែល៕B/