នាវា​ទេសចរណ៍​ថ្មី​មួយទៀត​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​សមុទ្រ​ខេត្ត​ព្រះសីហនុ​

276
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង​ថ្មី​ទៀត​ឈ្មោះ CRISTAL SYMPHONY បាន​ចូល​ចត​កំពង់ផែ​អន្តរជាតិ សមុទ្រ​ក្រុងព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព វេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០២០ ក្នុង​ដំណើរ​ដឹក​ភ្ញៀវ​ទេសចរចម្រុះ​ជាតិ​សាសន៍​ចំនួន​១៣៣​នាក់ (៥១​សញ្ជាតិ​) មក​ទស្សនា​ប្រទេស​កម្ពុជា រយៈពេល​មួយថ្ងៃ​។​

​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ឲ្យ​រស្មី​កម្ពុជា​ដឹងថា នាវា​នេះ​មាន​កង​នាវិក​សរុប​៥១៦​នាក់ មានដំណើរ​ចេញពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា និង​បន្ត​ទៅកាន់​ប្រទេស​សិង្ហ​បុរី​ទៀត នៅវេលា​ម៉ោង​៦,០០​នាទី​ល្ងាច​ថ្ងៃ​ដដែល ។

​មន្ត្រី​កំពង់ផែ​ក្រុងព្រះសីហនុ​ប្រាប់ថា អ្នក​ទេសចរទាំងអស់​ត្រូវបាន​ត្រួតពិនិត្យ​សុខភាព​ត្រឹមត្រូវ​តាម​វេជ្ជសាស្ត្រ មុននឹង​អនុញ្ញាត​ឲ្យ​ចុះ​ពី​នាវា​សម្រាប់​ដំណើរ​កន្សាន្ត​ក្នុង​ក្រុងព្រះសីហនុ ។

​មន្ត្រី​ដដែល​បញ្ជាក់​បន្ថែមថា នាវា​ទេសចរណ៍​នេះ​មានដំណើរ​ដឹក​ភ្ញៀវ​ទេសចរទស្សនា​តាម​បណ្តា​ប្រទេស​នានា​ជាធម្មតា ហើយ​សម្រាប់​កម្ពុជា​ក៏នឹងមាន​នាវា​ទេសចរណ៍​បរទេស​ចូល​ចត​បន្តបន្ទាប់​ទៀត ក្នុង​រដូវ​រាំងស្ងួត​នេះ​៕ ល​/Ha