នាវា​ទេសចរណ៍ ប៉ា​ណា​ម៉ា បាន​នាំ​ភ្ញៀវ​ចម្រុះ​ជាតិ​សាស​ប្រមាណ​ជិត​៦០០​នាក់ ចូលមក​ទស្សនា​ទីក្រុង​ព្រះសីហនុ​

1082
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: នា​រសៀល​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨ នាវា​ទេសចរណ៍​អន្តរជាតិ បាន​នាំ​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាស​ប្រមាណ ៥៦៧​នាក់ ក្នុងនោះ​ស្រី​២៧៩​នាក់ ចូល​មកដល់​កំពង់ផែ​រ​អន្តរជាតិ ក្រុងព្រះសីហនុ​ប្រកបដោយ​សុវត្ថិភាព ក្នុង​គោលបំណង​ដើម្បី​ទស្សនា​ទីក្រុង​ទេសចរណ៍​ដ៏​មាន​សក​ក្តា​នុព​ល បន្ទាប់ពី​ចាកចេញ​ពី​ប្រទេស​សឹង្ហ​បុរី រួច​បន្តដំណើរ​ទៅកាន់​ប្រទេស​ថៃ​។​

​នាវា​នេះ​មានឈ្មោះ Panama មាន​បណ្តោយ ២០៤.៧៥​ម៉ែត្រ និង​ង​ទទឹង ២៦.៣០​ម៉ែត្រ​។​

​សូម​បញ្ចាក់​ផងដែរ​ថា នៅ​ដើម​ឆមាស​ទីមួយ​ឆ្នាំ​២០១៨​នេះ នាវា​ទេសចរណ៍​នាំ​ភ្ញៀវ​ទេសចរណ៍​មកកាន់​ខេត្ត​ព្រះសីហនុ មិន​ក្រោម ១០​នាវា​នោះទេ នេះ​ស​បញ្ចា​ក់ថា ប្រទេស​កម្ពុជា ជាពិសេស​ក្រុងព្រះសីហនុ កំពុងមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​ភ្ញៀវ​អន្តរជាតិ​៕ ល​