នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស​

333
ចែករម្លែក

​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា​ក្រុម​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​ឈ្មោះ Abraham Lincoln បានធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស​ដ៏​សំខាន់​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​វិច្ឆិកា​ដើម្បី​បង្ហាញ “​ការប្តេជ្ញាចិត្ត​” របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​សេរីភាព​នាវាចរណ៍ ចំពេល​កំពុងមាន​ភាព​តានតឹង​ជាមួយ​របប​ក្រុង​តេ​ហេ​រ៉ង់​។​

​កងទ័ពជើងទឹក​អាម៉េរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការបើក​ឆ្លងកាត់​របស់​ក្រុម​នាវា​នេះ​តាមរយៈ​ផ្លូវទឹក​យុទ្ធសាស្ត្រ​ខ័​ណ្ឌ​ចែក​រវាង​អ៊ីរ៉ង់​និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ឆ្ពោះទៅ​ឈូង​សមុទ្រ​ពែ​ក្ស​ត្រូវបាន​គ្រោងទុកជាមុន និង ឆ្លងកាត់​ដោយ​គ្មាន​ឧបទ្ទវហេតុ​។​

​ច្រក​សមុទ្រ​នេះ​គឺជា​ផ្លូវទឹក​ដឹកជញ្ជូន​ដ៏​សំខាន់​សម្រាប់​ប្រេង​១​ភាគ​៣​របស់​ពិភពលោក​។​

​មន្ត្រី​មន្ទីរ​បញ្ច​កោណ​ម្នាក់​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា ការផ្លាស់ប្តូរ​គ្នា​រវាង​កងកម្លាំង​អាម៉េរិក​និង​ឆ្មាំ​សមុទ្រ​អ៊ីរ៉ង់ “​គឺមាន​សុវត្ថិភាព​និង​វិជ្ជាជីវៈ​”​។​

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ក្រុម​នាវា​ផ្ទុក​យន្តហោះ​របស់​អាម៉េរិក​បាន​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​ចាប់តាំងពី​អ៊ីរ៉ង់​បាន​បាញ់​ទម្លាក់​ដ្រូ​ន​របស់​អាម៉េរិក​កាលពី​ខែមិថុនា​នៅក្នុង​តំបន់​តែមួយ​។​

​ក្នុង​ខែមិថុនា​ផងដែរ នាវា​ដឹក​ប្រេង​បរទេស ២ គ្រឿង​ត្រូវបាន​វាយប្រហារ​នៅ​តំបន់​នោះ​។ ការវាយប្រហារ​ទាំងនោះ​ត្រូវបាន​ស្តីបន្ទោស​ទៅលើ​អ៊ីរ៉ង់​ទោះបី​អ៊ីរ៉ង់​បដិសេធ​មិនជា​ប់​ពាក់ព័ន្ធ​ក៏ដោយ​។​

​មន្ត្រី​មន្ទីរ​បញ្ច​កោណ​រូបនោះ​និយាយថា​លើកចុងក្រោយ​ដែល​នាវា​ផ្ទុក​យន្តហោះ​របស់​អាម៉េរិក​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​គឺ​នៅក្នុង​ខែមេសា​។​

​ច្រក​សមុទ្រ​ហ័​រ​មូស​ងាយ​រងគ្រោះ​ណាស់​ពីព្រោះ​វា​តូចចង្អៀត ដោយមាន​ទទឹង​ប្រហែល ៥០ គីឡូម៉ែត្រ និង មិន​ជ្រៅ​អី​ណាស់ណា​ទេ​៕ ដោយ៖ កញ្ញាដាលីស

ក្រុម​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​ឈ្មោះ Abraham Lincoln បានធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស​ដ៏​សំខាន់​កាលពី​ថ្ងៃ​អង្គារ