នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​កធ្វើដំណើរ​ទៅ​ចូលរួម​សមយុទ្ធ​ធំ​បំផុត​នៅ​អឺរ៉ុប​

1611

នាវាផ្ទុកយន្តហោះThe USS Harry Trumanចំណុះ១០៤.០០០តោន ដែលអាចដឹកយន្តហោះ៩០គ្រឿង បានចូលដល់សមុទ្រខាងជើងនៅក្នុងការត្រៀមខ្លួនសំរាប់សមយុទ្ធTrident Junctureដែលជាលំហាត់យោធាធំបំផុតរបស់សម្ពន្ធភាពក្នុងតំបន់ចាប់តាំងពីសង្រ្គាមត្រជាក់។

បញ្ជាការកំពូលរបស់អង្គការណាតូ ប្រចាំអឺរ៉ុបបានចាត់ទុកការបញ្ជូននាវាUSS Harry Trumanមកអាត្លង់ទិកខាងជើងជា”ការបង្ហាញសមត្ថភាពរបស់យើងចំពោះរដ្ឋាភិបាលក្រុងមូស្គូ។យើងត្រៀមខ្លួនជាស្រេចនិងហ្វឹកហាត់ការពារអាត្លង់ទិក”។

ដោយចង្អុលទៅកាន់ការធ្វើទំនើបកម្មយោធារុស្ស៊ី លោកឧត្តមសេនីយ៍បានកត់សំគាល់ថា សម្ពន្ធភាពត្រូវការ”បន្តបង្កើន”សមត្ថភាពរបស់ខ្លួននិងហ្វឹកហាត់ដើម្បីបន្តឧត្តមភាពសមត្ថភាពប្រយុទ្ធ។

អមដោយនាវាប្រយុទ្ធចំនួន៩គ្រឿងផ្សេងទៀត នាវាផ្ទុកយន្តហោះអាមេរិកនេះដាក់យន្តហោះប្រយុទ្ធ៤៩គ្រឿងដោយកំពុងធ្វើដំណើរទៅចូលរួមសមយុទ្ធរវាងថ្ងៃ២៥តុលាដល់៧វិច្ឆិកានៅន័រវេស្ស។សមយុទ្ធដែលត្រូវបានចាត់ទុកជាលំហាត់យោធាធំបំផុតរបស់អង្គការណាតូនៅក្នុងតំបន់ចាប់តាំងពីសង្រ្គាមត្រជាក់នឹងចូលរួមដោយទាហានប្រមាណ៥ម៉ឺននាក់មកពីបណ្តាប្រទេសជាសមាជិកអង្គការណាតូ ព្រមទាំងហ្វាំងឡង់និងស៊ុយអែត៕ដោយ:វាសនា

វត្តមានរបស់នាវាUSS Harry Trumanសំរាប់សមយុទ្ធនេះ នឹងជាលើកដំបូងដែលនាវាផ្ទុកយន្តហោះអាមេរិកមួយត្រូវបានបញ្ជូនមកកាន់សមុទ្រន័រវេស្សចាប់តាំងពីឆ្នាំ១៩៨៧