នាវា​ឥត​មនុស្ស​បើក Sea Hunter របស់​កងទ័ពជើងទឹក​អាម៉េរិក អាច​នឹង​ដឹក​គ្រឿង​ផ្គត់ផ្គង់​ដល់​កងទ័ព​ម៉ា​រី​ន​នៅ​ច្រាំង​

364
ចែករម្លែក

​ការយក​គ្រឿង​ផ្គត់ផ្គង់​ឱ្យទៅ​កង​ម៉ា​រី​ន​កំពុងមាន​ស្មុគស្មាញ​កាន់តែខ្លាំង​ឡើង ខណៈ​ការគំរាមកំហែង​ថ្មីៗ​បានមក​ដល់​ចន្លោះ​រវាង​នាវា​និង​ឆ្នេរសមុទ្រ ដូច្នេះ​ពួក​មេដឹកនាំ​កំពុង​ស្វែងរក​នាវា​បច្ចេកវិជ្ជា​ខ្ពស់​បើកបរ​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ធ្វើ​ការងារ​ដឹកជញ្ជូន​មួយ​នេះ​។​

​ពួក​មេដឹកនាំ​កងទ័ពជើងទឹក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៣​កក្កដា​នៅឯ​កន្លែង​តាំងពិព័រណ៍​ហៅថា Sea-Air-Space នៅក្រៅ​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ីថា នាវា Sea Hunter បើក​ដោយ​ស្វ័យប្រវត្តិ​ប្រវែង ៤០ ម៉ែត្រ​ដ៏​អាថ៌កំបាំង​របស់​កងទ័ព​ជើង​ទឹក​អាម៉េរិក អាច​ដឹក​ប្រេងឥន្ធនៈ​និង​គ្រឿង​ផ្គត់ផ្គង់​ធុន​ធ្ងន់​ផ្សេងទៀត​ពី​នាវា​ធំៗ​ទៅ​ក្រុម​ទាហាន​ម៉ា​រី​ន​តូចៗ​។​

​ឧ​ត្ត​ម​នារី​ឯក លោក ជី​ម គី​ល​ប៊ី ប្រធាន​ផ្នែក​សមាហរណកម្ម​សឹកសង្គ្រាម បាន​និយាយថា “​ប្រសិនបើ​យើង​អាចធ្វើ​អ្វីដែល​យើង​បានបង្ហាញ​ជាមួយ​នាវា Sea Hunter…​ជាមួយនឹង​ការដឹកជញ្ជូន​ទៅកាន់​កងកម្លាំង​នៅ​ទីតាំង​មួយ​ដើម្បី​ទ្រទ្រង់​ដល់​ពួកគេ​និង​ផ្តល់ឱ្យ​ពួកគេ​នូវ​អ្វីដែល​ពួកគេ​ត្រូវការ ចឹ​ង​នោះ​ហើយ​គឺជា​កន្លែង​ដែល​យើង​នឹងត្រូវ​អនុវត្ត អនុវត្ត អនុវត្ត និង​សិក្សា​និង​សម្រប​ខ្លួន​ទៅតាម​សំណង់​រចនាសម្ព័ន្ធ​រប​ស់​យើង​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ​”​។​

​នាពេល​ថ្មីៗ​នេះ នាវា Sea Hunter បានធ្វើ​ដំណើរ​ពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ទៅ​រដ្ឋ​ហា​វ៉ៃ ហើយ​ត្រឡប់មកវិញ​ម្តងទៀត ដោយ​ស្ទើរតែ​គ្មាន​នរណាម្នាក់​ធ្វើ​ប្រតិបត្តិការ​នៅលើ​នាវា​នោះទេ​។​

​នាពេល​ថ្មីៗ​នេះ​ទាហាន​ម៉ា​រី​ន​និង​ទាហានជើងទឹក​បានធ្វើកា​រ​ហ្វឹកហ្វឺន​អំពី​ការ​ទ្រទ្រង់​ប្រតិបត្តិការ​របស់​ទាហាន​នៅលើ​ដីគោក​នៅតាម​ច្រាំង​ជាច្រើន​ចំណុច អំឡុង​សមយុទ្ធ​ដ៏​ធំ​មួយ​ហៅថា Pacific Blitz​។ នាយ​ឧ​ត្ត​ម​សេនីយ៍​លោក​ស្តេ​ហ្វិ​ន លី​ស​ហ្សេ​វ​ស្គី ប្រធាន​ប្រតិ​ប​ត្ដិ​ការ​សម្រាប់​ផែនការ​កង​ម៉ា​រី​ន គោលនយោបាយ និង​ប្រតិបត្តិការ​បាន​ប្រាប់​វេ​ប​សាយ Military.com ថា ក្នុងអំឡុង​ពេលធ្វើ​លំ​ហាត់​សមយុទ្ធ វា​កាន់​ក្លាយ​ច្បាស់លាស់​ណាស់​ថា ពួកគេ​ត្រូវតែ​ប្រើប្រាស់​ចម្ងាយ ដែល​នាវា​គ្មាន​មនុស្ស​បើក​អាចធ្វើ​ដំណើរ​បាន ដោយ​មិន​បង្ក​ហានិភ័យ​ដល់​បុគ្គលិក​យោធា​៕ ដោយ៖ កញ្ញាដាលីស

នាវា Sea Hunter របស់​កងទ័ពជើងទឹក​អាម៉េរិក