នាវា VIKING ORION ជានាវា​ទេសចរណ៍មួយគ្រឿងដំបូងគេ​បង្អស់ ដែលអភិបាលខេត្​តព្រះសីហនុ អញ្ជើញទៅស្វាគមន៍ភ្ញៀវ​ដល់កំពង់ផែសមុទ្រអន្តរជាតិ

169
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះ សីហនុ បានដឹកនាំមន្ត្រីអញ្ជើញទទួលស្វាគមន៍ភ្ញៀវទេស ចរបរទេសចម្រុះជាតិសាសន៍ ដែលធ្វើដំណើរតាមនាវាទេសចរណ៍ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីទស្សនាប្រទេសកម្ពុជាក្រោយនាវាទេសចរណ៍បរទេសមួយគ្រឿងចូលចតកំពង់ផែក្រុងព្រះសីហនុ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំ អោយមន្ត្រីកំពង់ផែ ក៏ដូចមន្ទីរទេសចរណ៍ខេត្តរៀបចំកែលម្អសោភណ្ឌ័ភាព បរិស្ថាន នៅកន្លែងចំណតនាវាបន្ថែមទៀត សម្រាប់ទទួលអ្នកទេសចរណ៍បរទេសដែលមកតាមនាវាទេសចរណ៍ជាបន្តបន្ទាប់។

សូមបញ្ជាក់ថា នាវាទេសចរណ៍ដែលចូលចតកំពង់ផែក្រុងព្រះសីហនុនាព្រឹកថ្ងៃ២៦ វិច្ឆិកា ២០១៩នេះ ឈ្មោះ VIKING ORION សញ្ជាតិ NORWAY មានបណ្តោយ២២៨.៨០ម៉ែត្រ ទទឹង ២៨.៨០ម៉ែត្រ មានភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៧៨៩នាក់ ស្រី ៤១៩នាក់ មាន ១២សញ្ជាតិ និងមាននាវិកសរុប៤៥៨នាក់ ស្រី៩៥នាក់។

នាវា VIKING ORION មានដំណើរមកពីប្រទេសវៀតណាម ចូលមកកម្ពុជារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចាកចេញឆ្ពោះទៅកាន់ប្រទេសថៃបន្តទៀត៕B/