នាឡិកា​ល្បីឈ្មោះ​ក្នុង​ពិភពលោក​ម៉ាក រ៉ា​ដូ សម្ពោធ​បើក​ស្នាក់​ការលក់​ដ៏​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ

1507
ចែករម្លែក

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​នាឡិកា​ម៉ាក​រ៉ា​ដូ​មាន​ភាពល្បីល្បាញ​នៅលើ​ពិភពលោក​ក៏ដូចជា​ពេញនិយម​ប្រើប្រាស់​នៅ​កម្ពុជា​ផងដែរ​នោះបាន​សម្ពោធ​បើក​ជា​ផ្លូវការ​នូវ​ទីស្នាក់ការ​កន្លែង​ថ្មី​សន្លាង​និង​ទំនើប​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។​

​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ចែកចាយ​លក់​នាឡិកា​ម៉ាក​រ៉ា​ដូ ដោយ ក្រុមហ៊ុន Thakral Indo-China ដែលជា​ក្រុមហ៊ុន​ចែកចាយ​នាឡិកា ម៉ាក រ៉ា​ដូ ប្រចាំ​ប្រទេស​កម្ពុជា​

​ ​ការសម្ពោធ​ដាក់ឱ្យ​ដំណើរការ​ចែកចាយ​លក់​នាឡិកា​ម៉ាក​រ៉ា​ដូ​នេះ​គឺធ្វើឡើង​ដោយ ក្រុមហ៊ុន Thakral Indo-China ដែលជា​ក្រុមហ៊ុន​ចែកចាយ​នាឡិកា ម៉ាក រ៉ា​ដូ ប្រចាំ​ប្រទេស​កម្ពុជា នៅតាម​បណ្តា​យ​វិថី​ព្រះសីហនុ ដែលជា​តំបន់​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​។​

​ ​បើតាម​ការបញ្ជា​ក់រប​ស់លោក Rikhi Thakral នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Thakral Group ថ្លែង​ក្នុង​ពិធី​សម្ពោធ​កាលពី​ថ្ងៃទី​៣​ខែមេសា​បានឱ្យដឹងថា​មូលហេតុ​ដែល​ហាង​នាឡិកា​រ៉ា​ដូ​ជ្រើស​រើសយក​ទីតាំង​នៅក្បែរ​វិមានឯករាជ្យ​ក្នុង​ខណ្ឌដូនពេញ​សម្រាប់​បើកហាង​ដ៏​ទំនើប​កន្លែង​ថ្មី​នេះ​គឺ​ដោយសារ​តំបន់​នេះ​មាន​សក្តានុពល​ខ្លាំង សំបូរ​ទៅដោយ​ហាង​លក់ទំនិញ​ទំនើបៗ​ដែលមាន​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​យ៉ាងសកម្ម​។ ទន្ទឹមនេះ ហាង​នាឡិកា រ៉ា​ដូ ក៏ត្រូវ​បានរៀបចំ​រចនា​ឡើង​ជាមួយ​សិល្បៈ​យ៉ាង​រស់​រវើក​និង​ភាពទំនើប​ដែលជា​តំណាងឲ្យភាពល្អ​ប្រណិត​នៃ​នាឡិកា ម៉ាក​រ៉ា​ដូ តែម្តង​។

​ចំណែក​លោក Matthias Breschan អគ្គនាយក​ក្រុមហ៊ុន រ៉ា​ដូ បាន​ថ្លែងថា ការបង្ហាញ​វត្តមាន​ហាង​ថ្មី​នេះ គឺ​ជំហាន​ដ៏​ធំ​មួយ​ជួយ​ឱ្យ​អ្នកគាំទ្រ នាឡិកា រ៉ា​ដូ នៅ​កម្ពុជា អាច​ប្រើប្រាស់​ម៉ូត​នាឡិកា​ថ្មី​ចុងក្រោយ​ជាច្រើន​ជម្រើស បាន​ដោយ​មិនចាំបាច់​ពិបាក​ស្វែងរក​ទិញ​។​ដោយសារ​មានការ​ពេញនិយម​និង​ការគាំទ្រ​ជាច្រើន​ឆ្នាំ​មកហើយ​ក្នុងប្រទេស​កម្ពុជា​លើ​គុណភាព​និង​ការ​រចនា​ម៉ូត​របស់​នាឡិកា​រ៉ា​ដូ​ក្រុមហ៊ុន​រំពឹងថា​នឹង​បន្ត​ពង្រីក​ហាង​បន្ថែមទៀត​នាពេល​អនាគត​។

​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ចែកចាយ​លក់​នាឡិកា​ម៉ាក​រ៉ា​ដូ ដោយ ក្រុមហ៊ុន Thakral Indo-China ដែលជា​ក្រុមហ៊ុន​ចែកចាយ​នាឡិកា ម៉ាក រ៉ា​ដូ ប្រចាំ​ប្រទេស​កម្ពុជា​

​គួរ​បញ្ជាក់ថា នាឡិកា ម៉ាក រ៉ា​ដូ ត្រូវបាន​ផលិតឡើង​នៅក្នុង​ប្រទេស​ស្វី​ស​ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩០៥​ដែល​ត្រូវ​បាន ទទួលស្គាល់​ដំបូង​គេ​ថា ជា​នាឡិកា​មាន​ភាព​ធន់​ជាងគេ ក្នុង​ពិភពលោក ជាមួយ​ពាក្យស្លោក (​បើ​យើង​អាច​ស្រមៃ​បាន យើង​ប្រាកដជា​ធ្វើបាន​)​។

​សម្រាប់ ក្រុមហ៊ុន Thakral Indo-China ដែលជា​ក្រុមហ៊ុន​ចែកចាយ នាឡិកា ម៉ាក​រ៉ា​ដូ ប្រចាំ​កម្ពុ​ជាមាន​ស្នាក់ការ ធំ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​និង​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ក្នុងប្រទេស​ចំនួន​៣០​ដោយមាន​បុគ្គលិក​ជាង​១​ម៉ឺន​២​ពាន់​នាក់​។ ក្រុមហ៊ុន​នេះ​មិន​ត្រឹមតែ​ផ្តោតលើ​ជំនួញ​ខាង​នាឡិកា​ប៉ុណ្ណោះ​ទេ​ក្រុមហ៊ុន​ក៏មាន​អាជីវកម្ម​លើ​ការវិនិយោគ​វិស័យ​អចលនទ្រព្យ សេវាកម្ម​ហិរញ្ញវត្ថុ រួម​និង​ឧ​បករ​ណ៌​អេឡិចត្រូនិក ផលិតផល​ជួយ​សម្រួល​ការរស់នៅ​ទៀតផង​៕​មន​