នាឡិកា Patek Philippe ដាក់​ដេញថ្លៃ​បាន​រាប់សិប​លាន​ដុល្លារ​

240
ចែករម្លែក

កំពូល​នាឡិកា Patek Philippe មួយគ្រឿង​លក់បាន​ថ្លៃ​ខ្ពស់កប់ពពក​រហូតដល់​ទៅ ៣១​លាន ដុល្លា​អាម៉េរិក ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ក្នុង​ពិធី​ដាក់​ដេញថ្លៃ​រៀបចំ​ដោយ​ក្រុមហ៊ុន​គ្រីស្ទី (Christie’s) នៅក្នុង​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ‍​៊ី​ស ដែលជា​តម្លៃ​ឯតទគ្គ​កម្ម​សម្រាប់​នាឡិកាដៃ​។​
​ ​
​ទីបំផុត កំពូល​នាឡិកា​ម៉ូ​ដែល Grandmaster Chime ខាងលើនេះ​បាន​រក​ម្ចាស់​ឃើញ​ហើយ ក្រោយពី​អ្នកដេញថ្លៃ​ជាង ៣០០ នាក់​ដណ្ដើម​គ្នា​ចង់បាន​នៅក្នុង​ការដេញថ្លៃ​កាលពី​ថ្ងៃ​សៅរ៍ ទី​៩ ខែវិច្ឆិកា​។

​ទោះជា​យ៉ាងណា ព័ត៌មាន​លម្អិត ឬ​អត្តសញ្ញាណ​នៃ​អ្នកដេញថ្លៃ​បាន​មិន​ត្រូវបាន​បញ្ចេញ​ឱ្យដឹង ជា​សាធារណៈ​នោះទេ​។​
​ ​
​តម្លៃ​នេះ​បាន​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ចាស់ គ្រង​ដោយ​កំពូល​នាឡិកា Daytona Rolex ដែល​តារា​សម្ដែង​អាម៉េរិក ជើងចាស់​លោក ផល ញូ​វ​មែន (Paul Newman) ធ្លាប់​ពាក់​។ នាឡិកា​នោះ​ដាក់​ដេញថ្លៃ​បាន ១៧,៨ លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ​២០១៧៕ ប្រែ​សម្រួលៈ​ខុម​