នាឡិ​ការ៉ូ​ឡិច ដ៏​កម្រ​ដែល James Bond ពាក់​សម្តែង​រឿង ត្រូវ​បានដាក់​ដេញថ្លៃ​

1223
ចែករម្លែក

​នាឡិ​ការ៉ូ​ឡិច (Rolex) ដ៏​កម្រ​មួយគ្រឿង​ដែល​ល្បីល្បាញ​ដោយសារ​ខ្សែភាពយន្ត James Bond ដំបូង ត្រូវ​បានដាក់​ដេញថ្លៃ​ក្នុងតម្លៃ ៣២០.០០០ ដុល្លារ​អាមេរិក​។

​នាឡិកាដៃ​ម៉ាក Rolex Submariner 6538 ផលិត​ឆ្នាំ​១៩៥៤ នេះ​បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ បន្ទាប់ពី​ត្រូវបាន​តួ​ប្រុស ស៊ីន ខុន​ណឺ​រី (Sean Connery) ដែល​សម្តែង​ជា​តួ James Bond ពាក់​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង Dr No ផលិត​នៅ​ឆ្នាំ​១៩៦២​។

​តួអង្គ James Bond បាន​ពាក់​នាឡិកា​ម៉ូ​ដែល​នេះ​សម្តែង​ក្នុង​ខ្សែភាពយន្ត​ក្រោយៗ​ជា​បន្តបន្ទាប់ ធ្វើឱ្យ​វា​ក្លាយជា​នាឡិកា Rolex ដែល​គេ​ចង់បាន​បំផុត​។

​នាឡិកា​នេះ​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ក្រោម​ការរៀបចំ​ដេញថ្លៃ​ដោយ​ក្រុមហ៊ុន William George & Co នា​សប្តាហ៍​ក្រោយ​នៅ​ក្រុង​ភី​ត​ធ័​រ​បូ​រ៉ូ​ហ្វ (Peterborough) តំបន់​ឃែ​ម​ប្រ៊ី​ច​សៀ (Cambridgeshire) ប្រទេស​អង់គ្លេស​៕ ប្រែ​សម្រួល​: ខុម

#