កាលពីឆ្នាំទៅស្ត្រីមកពីជុំវិញពិភពលោកបានជួបជុំគ្នា ហើយនាំគ្នាស្រាតននលគក ដោយពួកគេគ្រាន់តែយកពណ៌ផ្លេកៗមកលាបពេញខ្លួនដើម្បីបិទបាំងកេរ្តិ៍ខ្មាសប៉ុណ្ណោះដើម្បីថតរូប។
ការថតរូបនេះជាផ្នែកមួយ នៃចលនាស្រឡាញ់ខ្លួនឯងមានឈ្មោះថា “Positively Glittered” ដែលជួយជំរុញឱ្យនារីៗស្រឡាញ់ខ្លួនឯង ទោះបីជាខ្លួនមានរាងធាត់កន្ទ្រលរលយ៉ាងណាក៏ដោយ។
ចលនាខាងលើបានចាប់ផ្តើមនៅប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០១៧ ពេលស្ត្រី ១៥ នាក់មកពី ទីក្រុងប្រ៊ីសបេន (Brisbane) រដ្ឋឃ្វីនស៍លែន (Queensland) បានទាក់ទងគ្នាតាមហ្វេសប៊ុក ហើយបង្ហាញការចាប់អារម្មណ៍ដូចគ្នាលើខោអាវទ្រនាប់របស់ស្រីៗ មុនពេលពួកគេសម្រេច ចិត្តថតរូបស្រាតលើកសិដ្ឋានរបស់អ្នករៀបចំដើម្បីកែប្រែផ្នត់គំនិតយល់ឃើញចំពោះរាងកាយ។
ចលនានេះបានចាប់ផ្តើមម្តងទៀតកាលពីពេលថ្មីៗនេះ ដោយស្ត្រីរហូតដល់ទៅ ៥៦ នាក់បានជួបជុំគ្នានៅភូមិឌាន (Dean) រដ្ឋវីកតូរីយ៉ា (Victoria) ដើម្បីថតរូបស្រាត៕ ប្រែសម្រួល: ខុម