នាំគ្នា​ឡើង​ឆ្ការព្រៃ​នៅ​ប្រាសាទភ្នំ​កូនខ្លែង ដើម្បី​ឆ្ពោះទៅ​បង្កើតជា​តំបន់​ទេសចរណ៍ធម្មជាតិ​-​វប្បធម៌​

1591
ចែករម្លែក
  • 6
    Shares

ដោយ :​ប​.​ជ័យ/ បន្ទាយមានជ័យ ៖ ជាការ​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ មន្ត្រីរាជការ កងកម្លាំង យុវជន​និង​ពលរដ្ឋ​នៅ​ស្រុក​ភ្នំស្រុក​បាននាំគ្នា​ឡើងទៅ​ឆ្ការព្រៃ​បន្លា​នៅលើ​ភ្នំ​កូនខ្លែង និង​ជុំវិញ​ប្រាសាទ​បូរាណ​ដែល​សង់​ដីអិដ្ឋ​ដុត ។​

​សកម្មភាព ត្រូវ​លោក​យឹម សំណាង អភិបាល​ស្រុ​​ក​ភ្នំស្រុក​និយាយ​ថ្ងៃទី​២​ឧសភា ថា​ ដើ​ម្បី​ឆ្ពោះទៅ​បង្កើតជា​តំបន់​ទេសចរណ៍ធម្មជាតិ​-​បុរាណ ​តាម​អនុសា​ស​ន៏​ដ៏​ខ្ពង់ខ្ពស់របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ដែល​បាន​ណែនាំ​ដល់​រដ្ឋបាល​ស្រុក​ភ្នំស្រុក​កាលពី​ខែមេសា ​ឆ្នាំ​២០១៨ ខណ​:​លោក​ដឹកនាំ​ប្រតិភូ​ទៅ​ទស្សនា​ទីនោះ​ជា​លើកដំបូង​។​

​លោក​អភិបាលស្រុក​បន្តថា​ “​កាលណោះ​លោក​ឧ​ប​នាយ​រដ្ឋមន្ត្រី ​បានឲ្យ​រៀបចំ​តំបន់ភ្នំ​កូនខ្លែង ឲ្យទៅជា​តំបន់​ទេសចរ​ណ៏​ធម្មជាតិ-វប្ប​ធ​ម៌ ។​

ហេតុនេះហើយទើប​នៅថ្ងៃនេះ​រដ្ឋបាល​ស្រុក ឃុំ និង​កងកម្លាំងទាំងបី យុវជន ប្រជា​ការពារ លោកគ្រូ​អ្នកគ្រូ ប្រជាពលរដ្ឋ​បាន នាំគ្នា​មក​ធ្វើ​ពលកម្ម ឆ្កា​ព្រៃរបោះ បន្លា​នៅលើ​ភ្នំ​កូ​ខ្លែង ក្នុងភូមិ​កូនខ្លែង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។​

​សូមប​ញ្គ​ក់ថា លើ​ភ្នំ​កូនខ្លែង​នៃ​តំបន់​អភិរក្ស​សត្វ​ក្រៀល​អាង​ត្រពាំងថ្ម​នោះ មាន​ប្រាសាទ​បុរាណ​មួយ សង់​ពី​អិដ្ឋ​ដុត ហើយ​ចាស់​ទ្រុឌទ្រោម​ណាស់​ហើយ​។ មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​បាន​ស្គាល់​និង​ទៅដល់​ទីនោះ​នាពេល​កន្លងមក​។​

​ប៉ុន្តែ​ប​ច្ចប្ប​ន្ន ដោយសារ​ជុំវិញ​នោះ​មាន​ភូមិ​អ្នកស្រុក មាន​ផ្លូវ ភ្លើង ប្រឡាយ មាន​វត្ត​អារាម សហគមន៍​ព្រៃឈើ​ភ្នំ​កូនខ្លែង ..​ទើប​មាន​មនុស្ស​ជាច្រើន​បាន​ទៅដល់​និង​ឡើង​ទស្សនា​៕B