នាំគ្នា​៣​នាក់​ជិៈ​ម៉ូតូ​មក​ផ្លុ​ង​ចោល​សមត្ថកិច្ច​យកមក​រក្សាទុក​ដើម្បី​ស្រាវជ្រាវ​

455

(​ព្រៃវែង​)៖​ជា​រឿង​ច​ម្លែ​ង​មួយ​ដែលមាន​មនុស្ស​បីនាក់​ជិៈ​ម៉ូតូ​មក​ទុកចោល​ហើយ​ពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​យកមក​រក្សាទុក​ដើម្បី​ស្រាវជ្រាវ​។​ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​នៅ​ចំណុច​អូ​ក្រពើ​ស្ថិតនៅ​ភូមិ​ត្នោត​ឃុំ​កំពង់​ឬ​ស្សី​ស្រុក​ពោធិ៍​រៀង​ខេត្តព្រៃវែង​កាលពី​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៨​​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ម៉ូតូ​ដែល​គេ​យកទៅ​ផ្លុ​ង​ចោល​នោះ​ម៉ាក​ស៊ុយ​សុ​គី​វីវ៉ា​ពណ៌​ខៀវ​លេខ​តួ​H១៤៨៨TH៣០០២​លេខ​ម៉ាស៊ីន​H១៤៨៨TH៣០០២​ពាក់​ស្លាក​លេខ​១​ភ្នំពេញ​W៤៦៥៩​។​
បើតាម​ពលរដ្ឋ​អ្នកឃើញ​ហេតុការណ៍​បាន​និយាយថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មនុស្ស​៣​នាក់​បាន​ជិៈ​ម៉ូតូ​ខាងលើ​មក​ទុកចោល​។​មិនដឹងថា​ពួកគេ​មាន​គោលបំណង​អ្វី​នោះទេ​ក៏បាន​រាយការណ៍​មក​ប៉ុស្តិ៍​កំពង់​ឬ​ស្សី​ដើម្បី​ស្រាវជ្រាវ​។​

នៅពេលដែល​សមត្ថកិច្ច​ប៉ុស្តិ៍​ចុះទៅពិនិត្យ​មិនឃើញ​ម្ចាស់​ណា​មក​ទទួល​ក៏បាន​យកមក​រក្សា​នៅ​ប៉ុស្តិ៍​កំពង់​ឬ​ស្សី​ជា​បណ្ដោះអាសន្ន​ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​និង​ម្ចាស់​៕S/​ដោយ​៖​ចាន់ ថន​

​នាំគ្នា​៣​នាក់​ជិៈ​ម៉ូតូ​មក​ផ្លុ​ង​ចោល​សមត្ថកិច្ច​យកមក​រក្សាទុក​ដើម្បី​ស្រាវជ្រាវ​