នាំមក​នូវ​ភាពកក់ក្តៅ​ជូន​មិត្ត​បរទេស​នៅ​ខេត្ត​យូ​ន​ណាន​

95
ចែករម្លែក

​ពេល​ថ្មីៗ​នេះ ដោយសារ​ប្រទេស​ចិន​បាន​ជួបនឹង​បញ្ហា​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា ប្រភេទ​ថ្មី ជនបរទេស​ខ្លះ​ដែលជា​ទេសចរ និស្សិត​បន្ត​ការសិក្សា និង​បុគ្គលិក​ក្រុមហ៊ុន មិនអាច​ចាកចេញ​ពី​ខេត្ត​យូ​ន​ណាន ។ ដោយសារ​បានទទួល​ការជួយ​ពី​ស្ថាប័ន​កិច្ចការបរទេស និង​សុខាភិបាល​ខេត្ត​យូ​ន​ណាន អ្នកខ្លះ​បាន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ហើយ​មាន​អ្នកខ្លះ ទៀត​កំពុងស្នាក់នៅ​ខេត្ត​យូ​ន​ណាន ។ ពួកគេ​សុទ្ធតែ​និយាយថា យើង​មាន​ចំណាប់អារម្មណ៍ ខ្លាំង​ចំពោះ​ការយកចិត្តទុកដាក់​ប្រកបដោយ​ភាពកក់ក្តៅ​របស់​ខេត្ត​យូ​ន​ណាន ។​

​នៅ​ថ្ងៃទី ៦ ខែកុម្ភៈ បុគ្គលិក​បារាំង​ពីរ​នាក់ ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​បរទេសមួយ​ក្នុងស្រុក តឺ​ឈី​ន​នៃ​មណ្ឌល​ស្វយ័ត​ជនជាតិ​ទី​បេ​ត៍ ទី​ឈី​ង ខេត្ត​យូ​ន​ណាន ត្រូវ​ជិះ​យន្តហោះ​ទៅ​ស្រុក កំណើត​វិញ ។ មុននឹង​ឡើង​យន្តហោះ គាត់​ពីរ​នាក់​ត្រូវ​គេង​នៅ​ក្រុង​សាំង​គ្រី​ឡា​មួយ​យប់ ។ ក្រោយពី​ទទួលដំណឹង​នេះ ការិយាល័យ​កិច្ចការបរទេស​នៃ​មណ្ឌល​ទី​ឈី​ង​បានផ្តល់ នូវ​សេវាកម្ម​យ៉ាង​ដិតដល់ ។​

​មន្ត្រីរាជការ​នៃ​ការិយាល័យ​កិច្ចការបរទេស​បាន​ជូនដំណឹង​អំពី​ស្ថានភាព​ជំងឺឆ្លង​ដល់​ជនជាតិ​បារាំង​ទាំងពីរ​នាក់ ហើយ​បាន​ជូនដំណឹង​ថា ដោយសារ​មានការ​គ្រប់គ្រង​ផ្នែក​គមនាគមន៍ មានតែ​ជិះ​យន្តហោះ​ទើប​អាច​ចាក​ចេញពី​មណ្ឌល​ទី​ឈី​ង ហើយក៏​បានផ្តល់​ព័ត៌មាន​អំពី ជើងហោះហើរ​ពី​មណ្ឌល​ទី​ឈី​ង​ទៅ​ក្រុង​គុន​មីង ។ មន្ត្រីរាជការ​ចិន​ក៏បាន​ស្នើឱ្យ​គាត់​ពីរ​នាក់ នាំយក​លិខិតបញ្ជាក់ ដែល​ផ្តល់​ដោយ​ស្ថាប័ន​នគរបាល និង​មន្ទីរពេទ្យ ដើម្បី​ទទួល​ការពិនិត្យ នៅ​ច្រក​ត្រួតពិនិត្យ​ផ្សេងៗ ។ សព្វថ្ងៃ មិត្ត​បារាំង​ទាំងពីរ​រូប​បាន​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ ។​

​នៅ​ថ្ងៃទី ២១ ខែមករា និស្សិត​បរទេស ៤ នាក់​នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា អ៊ូ​ហាន ដែល​មកពី​ប្រទេស​សំ​ប៊ី និង​ហ្កំ​ប៊ី ទៅធ្វើ​ទេសចរណ៍​នៅ​ក្រុង​លីង​ជាំ​ង ។​ដោយសារ​រដ្ឋាភិបាល ចិន​អនុវត្ត​គោលនយោបាយ​អំពី​ការបង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង និស្សិត​បរទេស​ទាំង ៤ នាក់​មិនអាច​ចាក​ចេញពី​ក្រុង​លី​ជាំ​ង​បាន ។​

​បុគ្គលិក​នៃ​ការិយាល័យ​រដ្ឋបាល​ប្លុក​តា​យ៉ាន និង​មន្ទីរ​គ្រប់គ្រង​ក្រុង​បុរាណ លី​ជាំ​ង បានផ្តល់ ការយកចិត្តទុកដាក់​ដល់​ពួកគេ ចំណែក​គ្រូពេទ្យ​ក៏បាន​ជួយ​ពិនិត្យ​សុខភាព​ឱ្យ​ពួកគេ​យ៉ាង ហ្មត់ចត់ ។ នេះ​បានធ្វើឱ្យ​និស្សិត​បរទេស​ទាំង ៤ នាក់​យល់ថា ក្រុង​លី​ជាំ​ង​ស្អាត​ណាស់ ហើយ​ប្រកបដោយ​ភាពកក់ក្តៅ ។ ពួកគេ​បាន​ថត​វីដេអូ​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ ក្រុង​លី​ជាំ​ង ៕ (​កាសែត​យូ​ន​ណាន ដេលី​)

គ្រូពេទ្យ​ក្រុង​លី​ជាំ​ង​កំពុង​ជួយ​ស្ទង់កម្តៅ​ខ្លួន​ឱ្យ​និស្សិត​មកពី​ប្រទេស​អាហ្វ្រិក ។