នាំយក​ថវិកា​មួយចំនួន​ទៅ​ប្រគល់ជូន​មន្ត្រីនគរបាល​ដែល​ដេក​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ​

87
ចែករម្លែក

ដោយៈ​គ្រញូង​/បាត់ដំបង ​៖ យោងតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច សុខុន​ស្នង​ង​ការ​នគរ​បាល​ខេត្ត​កាលពី​នៅ​រសៀល​ថ្ងៃទី​១១ ខែ​​កក្កដា ឆ្នាំ​២០១៩​បាន​ចាត់តាំង​ឱ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឌឹ​ម យ៉ា​រ៉ុ​ម ជា​ស្នងការរង​ទទួល​ផែន​ការងារ​សេនាធិការ​ដឹកនាំ​កងកម្លាំង​នគរបាល​ក្នុង​ផែន​ទៅ​សាកសួរ​សុខទុក្ខ​លោក​អនុសេនីយ៍ឯក ស៊ា ហួត ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ជា​នាយរង​ផ្នែក​ប្រចាំ​បញ្ជា​ការិយាល័យ​វិទ្យុទាក់ទង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង​ដែលមាន​ជំងឺ​ឡើង​សម្ភា​ធ​ឈាម​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​វៀច​មាត់​និង​ទាញ​ស​សៃ​ភ្នែក​កំពុង​សម្រាក​ព្យាបាល​ក្នុងផ្ទះ​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​កូន​សេក សង្កាត់​អូរ​ម៉ា​ល់​ក្រុង​បាត់ដំបង​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឌឹ​ម យ៉ា​រ៉ុ​ម បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន​ ស្នងការ​នគរ​បាល​ខេត្តបាត់ដំបង​ក៏ដូចជា​ថ្នាក់ដឹកនាំ​ផែន​
​ការងារ​សេនាធិការ​ចំពោះ​រូបលោក ស៊ា ហួត ព្រមទាំង​ក្រុមគ្រួសារ ហើយ​សូម​ជូនពរ​ឲ្យ​លោក​ឆាប់​បានជា​សះស្បើយ​ពី​ជំងឺ​ដើម្បី​បាន​បំរើការ​ងារ​នៅ​អង្គភាព​វិញ​។​ក្នុងការ​ចុ​ញ​សួរសុខទុក្ខ​នេះ​លោកស្នងការ​នគរបាល​ខេត្ត​បានផ្តល់​ថវិកា​ចំនួន​១​លាន​រៀល ទឹក​គោ​ឆៅ​ និង​មី​ប្រគល់ជូន​ដល់​អ្នកជំងឺ​និង​ក្រុមគ្រួសារ​ផងដែរ​។​

លោក​អនុ​ដេ​នី​យ៍​ឯក ​ស៊ា ហ៊ួ​ត​ និង​ក្រុមគ្រួសារ​បាន​ថ្លែង​អណរ​គុណ​ចំពោះ​គុណូបការៈ​
​របស់លោក​ស្នងការ​ខេត្ត​និង​ថ្នាក់ដឹកនាំ​ដទៃទៀត ​ដែល​បាន​ជួយឧបត្ថម្ភ​ដល់​កូនចៅ​
​ថ្នាក់ក្រោម​ដែលមាន​ជំងឺ​សម្រាក​ព្យាបាល ​ក្នុង​ម​ន្ទីរទ្យ​ ឬ​គ៏​ទទួលមរណភាព​ជាដើម​៕B/