នាំយក​ថវិកា​សមាគម​អតីតយុទ្ធជន​ក្រុង​ទៅជូន​ក្រុមគ្រួសារ​សព​អតីតយុទ្ធជន​ម្នាក់​

782
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨ លោក​វរសេនីយឯក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​ក្រុង លោក​វរសេនីយ៍ត្រី សំ វី​ឡុង មេបញ្ជាការ​អាវុធហត្ថ​ក្រុង និង​លោក ភុំ សៅ​រិ​ទ្ធ មេបញ្ជាការ​សឹក​រង​ក្រុង ព្រមទាំង​សហការី​មួយចំនួន​បាន​នាំយក​ថវិកា​ចំនួន​៤​លាន​រៀល របស់​សមាគម​អតីតយុទ្ធជន​ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​សព​អតីត​យុទ្ធ​។​

​សូមជម្រាបថា ឈ្មោះ ដៀប សុភា អតីតយុទ្ធជន​(​ជា​ជនពិការ​) រស់នៅ​ភូមិ សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ ដោយ​ជំងឺ​ទឹកនោមផ្អែម និង​លើសឈាម​៕​ ល