នាំយក​នូវ​ថវិកា សម្ភារ គ្រឿងឧបភោគ បរិភោគ​មួយចំនួន​ជូន​ជនរងគ្រោះ​ពី​ការឆេះ​ផ្ទះ​

959
ចែករម្លែក

(​ភ្នំពេញ​)៖ អភិបាលខណ្ឌ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌឫស្សីកែវ បានចេញ​បទបញ្ជា​ភ្លាមៗ ដើម្បី​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​នាំយក​នូវ​ថវិកា សម្ភារ​គ្រឿងឧបភោគ បរិភោគ​មួយចំនួន ដែលជា​អំណោយ​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទៅ​ចែកជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ រួមជាមួយ​កម្មករ កម្មការិនី កំពុង​ជួប​ការខ្វះខាត ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ក្នុងការ​ផ្ដល់នូវ​វប្បធម៌​ចែករម្លែក ជួយ​សម្រាល​ដោះស្រាយ បញ្ហា​តាម​គ្រួសារ​នីមួយៗ​បាន​មួយចំនួន​។​

​លោក ជា ពិសី បានចេញ​បញ្ជា​ភ្លាមៗ​បែបនេះ បន្ទាប់ពី​មាន​ករណី​អគ្គិភ័យ​មួយ​បានកើត​ឡើង បណ្ដាល​ឲ្យ​ឆេះ​បំផ្លាញ​ផ្ទ​ប្រជាពលរដ្ឋ​១​ខ្នង​ទាំងស្រុង ដែល​ធ្វើ​ពី​ឈើ​លើ ថ្ម​ក្រោម បូក​រួមទាំង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ រហូត​រាល​ឆ្លងទៅ​ឆេះ​៣​ខ្នង​ផ្សេងទៀត រង​ការខូចខាត ដោយ​គិត​ជា​ទឹកប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ កាល​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧ ស្ថិតនៅ​ត្រង់ចំណុច​ខាងកើត​វត្ត​ទួល​សង្កែ ជាប់​ផ្លូវ​រថភ្លើង ក្នុង​ក្រុម​១០ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​៕​ដោយៈ​សាវ​រក្ស​/sn

#