នាំយក​អំណោយ​មនុស្សធម៌​ជូន​គ្រួសារ​ក្រីក្រ​នៅ​ស្រុក​ត្បែងមានជ័យ​

319
ចែករម្លែក
  • 12
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​ព្រឹក​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០១៩​នេះ​លោក​លឹម​ម៉ៅ​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ត្បែងមានជ័យ​និង​ក្រុមការងារ​បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព​ឈ្មោះ​សាក់​ចន្ទ្រា​អាយុ​២២​ឆ្នាំ​ដែល​ទទួលមរណភាព ដោយសារ​ជំងឺ នៅ​ភូមិ​ពោធិ ឃុំ​ពោធិ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ។​

​នៅក្នុង​ឱកាស​នោះដែរ​លោក​ប្រធាន​គណៈកម្មាធិការ​អនុសាខា​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព​និង​សូម​បួងសួង​សូម​វិញ្ញាណក្ខន្ធ​របស់លោក​បាន​ទៅកាន់​សុគតិភព​កុំ​ឃ្លៀងឃ្លាត​ឡើយ ។​សម្ភារៈ​ល​រួមមាន​:​អង្ករ ២៥ គីឡូ មី ១ កេស ទឹក​ស៊ី​អី​វ​១ យួរ ត្រីខ ១ យួរ ទឹកត្រី​១ យួរ ថវិកា​មួយចំនួន​ផងដែរ​៕S/

#