នាំ​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​អន្តរជាតិ​រូ​យ៉ា​ល់​អង្គរ​សៀមរាប​ទៅពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​នៅ​ជនបទ​ស្រុក​ជីក្រែង​

1583
ចែករម្លែក
នាំ​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​អន្តរជាតិ​រូ​យ៉ា​ល់​អង្គរ​សៀមរាប​ទៅពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​នៅ​ជនបទ​ស្រុក​ជីក្រែង​(រូបពេញបូរមី)

​ដោយៈ​ពេញ​បូរ​មី​/​សៀមរាបៈ​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០១៨ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វង់ សំអាត នាយ​រង​នាយកដ្ឋាន​វិ​ស្វ័ក​ម្ម​ក្រសួងការពារជាតិ​និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​គោកធ្លក​លើ​ស្រុក​​ជីក្រែង​ខេត្តសៀមរាប​រួម​និង​សហការី​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​មន្ទីរពេទ្យ​អន្តរជាតិ​រូ​យ៉ា​ល់​អង្គរ​សៀមរាប ដែល​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ថា ណារ៉ាត ព្រមទាំង​វេជ្ជបណ្ឌិត​ខ្មែរ​,​ថៃ គិលានុបដ្ឋាក​និង​គិលានុបដ្ឋាយិការ​ចំនួន ១០​រូប​រួមទាំង​ថ្នាំសង្កូវ​ជាច្រើន​មុខ​ទៀត​ចុះជួយ​ពិនិត្យ​និង​ព្យាបាល ជំងឺ​ជូន​ប្រជាជន​នៅក្នុង​ឃុំ​គោក​ធ្លោ​កលើ ដោយ​ឥតគិតថ្លៃ ។​

នាំ​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​អន្តរជាតិ​រូ​យ៉ា​ល់​អង្គរ​សៀមរាប​ទៅពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​នៅ​ជនបទ​ស្រុក​ជីក្រែង​

ថ្លែង​ក្នុង​ពិធី​នេះលោក​ឧ​ត្ត​ម​សេនីយ៍​ទោ វង់ សំអាត បាន​អរគុណ​ចំពោះ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំង​ថៃ​និង កម្ពុជា​​ដែល​បាន​លះបង់​ពេលវេលា​និង​កម្លាំងកាយ​ក្នុង​ការចុះ​មកជួយ​ប្រជាជន​។​លោក​បន្តថា​ក្រោម​ម្លប់​សន្តិភាព​​និង​ការអភិវឌ្ឍន​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​ជាម​គ្គ​ទេ្ទ​សក៍​ដ៏​ឆ្នើម​នៃ​ប្រជាជន​កម្ពុជា​យើង​មិន​ត្រឹមតែ​ដឹកនាំ​ប្រទេស​ប្រកបដោយ​សន្តិភាព​និង​រីកចម្រើន​ប៉ុណ្ណោះ​​ទេ លើ​វិស័យ​សុខភាព​ប្រជាជន​ក៏ត្រូវ​បាន​ថ្នាក់ដឹកនាំ​យកចិត្តទុកដាក់​។​ដូចនេះហើយ​ទើប យើង​ឃើញ​ថា​មួយរយៈ​ពេលកន្លងមក​មាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ជាច្រើន​បាន​ចុះ​ពិនិត្យ​ជំងឺ​ជូន​ប្រជាជន​។​ជាក់ស្តែង​ដូច​ក្នុង​ថ្ងៃនេះ​មន្ទីរពេទ្យ​អន្តរជាតិ​រូ​យ៉ា​ល់​អង្គរ​ក៏បាន​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការជួយ​ពិនិត្យ​សុខភាព​ជូន​ប្រជា​ជន​យើង ។

​លោក​បានបញ្ជាក់​បន្ថែម​ថា​សុខភាព​សំខាន់​ជាង​លុយកាក់​មាសប្រាក់​។​សូម​ប្រជាពលរដ្ឋ​យើង​គប្បី​យកចិត្ត​ទុក​ដាក់​ខ្ពស់​លើ​សុខភាព​។​បើ​ឈឺ​ត្រូវ​មកដល់​មណ្ឌល​សុខភាព​ដែលមាន​ស្រាប់​នៅក្នុង​ឃុំ​។​បើ​ជំងឺ​ធ្ងន់​ត្រូវ​ទៅកាន់​មន្ទីរពេទ្យ​រូ​យ៉ា​ល់​ដែលមាន​ទីតាំង​ផ្លូវ​ទៅកាន់​ព្រលានយន្តហោះ​សៀមរាប​ហើយ​សូម​ជ្រាបថា​ចំពោះ​ប្រជាជន​កម្ពុជា​តម្លៃ​មិនខ្ពស់​ដូច​បរទេស​ទេ និង​បំពាក់​ដោយ​ឧ​បករ​ណ៏​ទំនើបៗ​ទៀតផង ៕​មន​