នាំ​ទៀន​ព្រះវស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​៥​វត្ត​នៅ​ឃុំ​អូរ​តា​គី​និង​ឃុំ​តា​ម៉ឺន​ស្រុក​ថ្មគោល​

902
ចែករម្លែក

ដោយ : ​ប៊ុន​ណាត​/ ​បាត់ដំបង ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍​សួស អង្គា​រ៍​សមាជិក​គណៈកម្មាធិកា​កណ្តាល​គណបក្ស​
​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​អូរ​តា​គី​និង​ឃុំ​តា​ម៉ឺន​ ស្រុក​ថ្មគោល ​បាន​នាំ​ទៀន​ព្រះវស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ​រយៈពេល​បី​ខែ​ចំនួន​៥​វត្ត​នៅក្នុង​សា​​លា​ធម្មសភា​ ស្ថិតក្នុង​វត្ត​ត្រស់​ ឃុំ​អូរ​តា​គី​ស្រុក​ថ្មគោល​ កាល​ពី​ព្រឹក​ថ្ងៃទី​១ ​ខែមិថុនា​ ឆ្នាំ​២០១៨​។​

ក្រោយ​រៀបចំ​ពិធី​តាម​ព្រះពុទ្ធសាសនា​និង​ប្រគេន​ទៀន​ព្រះវស្សា​និង​ទេយ្យទាន​រួចមក​​លោក​សួស អង្គា​រ៍​សមាជិក​គណៈកម្មាធិកា​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រ​​ធាន​ក្រុមការងារ​ចុះជួយ​ឃុំ​អូរ​តា​គី​និង​ឃុំ​តា​
​ម៉ឺន​ ស្រុក​ថ្មគោល​មានប្រសាសន៍ថា ​ជា​រៀងរាល់ឆ្នាំ​ក្រុមការងារ​ចុះជួយ​ឃុំ​ទាំងពីរ​តែង​​តែ​នាំយក​ទៀន​ព្រះវស្សា​និង​ទេយ្យទាន​មក​ប្រ​​គេ​ន​ព្រះសង្ឃ​ទាំង​៥​វត្ត​ដែល​គង់​ចាំ​ព្រះវស្សា​មួយ​ត្រីមាស​ក្នុងនោះ​មាន​វត្ត​ត្រស់ វត្ត​ត្រាង​
​វត្ត​វាល​ទ្រា​និង​វត្ត​អូរ​តា​គី​ក្នុង​ឃុំ​អូរ​តា​គី​និង​វត្ត​ជ្រោយ​ម្ទេស​ក្នុង​ឃុំ​តា​ម៉ឺន​ដោយ​ក្នុង​មួយ​វត្ត​ទទួលបាន​ទៀន​ព្រះវស្សា​១​គូ សាដក​មួយ​​អង្ករ​៥០​គីឡូក្រាម ទឹកក្រូច​មួយ​កេស ទឹក​សុទ្ធ​ពីរ​យួរ ទឹកស៊ីអ៊ីវ​និង​ទឹកត្រី​និង​ប្រគេន​ថវិកា​វត្ត​ត្រស់​ចំនួន​៥០​ម៉ឺន​រៀល​និង​បួន​វត្ត​ទៀត​ក្នុង​មួយ​វត្ត​៤០​ម៉ឺន​រៀល​។​

លោក​ប្រធាន​ក្រុមការងារ​បាន​បន្តថា​ក្រុម​​ការងារ​ចុះជួយ​ឃុំ សង្កាត់​ទូទាំងប្រទេស​មាន​ចំនួន​១៦៤៦​ឃុំ​សង្កាត់​តែងតែ​នាំ​ទៀន​ព្រះវស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ទីនោះ​។ ​នេះ​ស​បញ្ជាក់ថា​គណបក្ស​ប្រជាជន​ជួយ​ទាំង​អាណាចក្រ​និង​ពុទ្ធចក្រ​ដើរ​ទន្ទឹមគ្នា​ហើយ​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ​គឺមាន​តាំង​ទង់ជាតិ​នៅ​កណ្តាល ទង់​មហាក្សត្រ​នៅ​ខាងស្តាំ​និង​ទង់សាសនា​នៅ​ខាងឆ្វេង​។​បងប្អូន​បាន​បញ្ជាក់ថា​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​
​ប្រជាជន​អ្វីៗ​ទៅ​ទាំង​ព្រម​និង​មាន​តម្លាភាព​។​

ជាមួយគ្នានេះ លោក​សួស អង្គារ៍បា​ន​អំពាវនាវ​ដល់​បង​ប្អូន​ទាំងអស់​ថា​នៅសល់តែ​២៨​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បោះឆ្នោត​​​សកល​គឺ​៥​ឆ្នាំ​បោះ​ម្តង​។ ​ដូច្នេះ​សុំ​បង​ន្អូ​ន​បោះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​បោះ​ជូន​សម្តេច​តេ​ជោ​ហ៊ុ​ន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​៦​នេះ ​ព្រោះ​សម្តេច​ជា​អ្នក​នាំមក​​នូវ​សុខសន្តិភាព​និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​គួរ​ឲ្យ​កត់សម្គាល់​ ៕B

#