នាំ​បច្ច័យ​ជិត​១០០​លាន​រៀល​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចំនួន​២​ក្នុងស្រុក​សង្កែ​

712
ចែករម្លែក

​ដោយ:​គ្រញូង​/​បាត់ដំបង ៖ ​លោក​ឡោក ហ៊ួ​រ​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សង្កែ​តំណាង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​​មហាផ្ទៃ​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨
​បាន​ដង្ហែ​អង្គ​កឋិនទាន​ទៅកាន់​វត្ត​ថំ​នួ​ម​ពីរ​ដោយមាន​បច្ច័យ​ចំនួន​៨៨​លាន​រៀល ។​

លោក ​ឡោក ហ៊ួ​រ បា​ន​បញ្ជាក់ថា​វត្ត​ចំនួន​២​ក្នុងចំណោម​វត្ត​ទាំង​១៥​នៃ​ខេត្តបាត់ដំបង​មាន​​វត្ត​ទួល​ពន្លៃ​ស្ថិតក្នុង​ភូមិ​អូរ​ស្រឡៅ​ឃុំ​វត្ត​តា​មិ​ម ​ស្រុក​សង្កែ និង​វត្ត​ដំណាក់​រទេះ​ស្ថិតក្នុង​ភូមិ​កាច់​រទេះ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ​ដែលមាន​ពុទ្ធ​បរិ​ស័​ទ្ធ​មកពី​ស្រុក​នានា​រួមគ្នា ធ្វើ​អង្គ​កឋិន​សាមគ្គី​នេះ​។​

អ្នកតំណាងរាស្ត្រ​ ឡោក ហ៊ួ​រ​ មានប្រសាសន៍​​សំណេះសំណាល​ទៅកាន់​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះ​​ជើងវត្ត​ទាំងអស់​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឲ្យ​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​បាន​ផ្សាភ្ជាប់​​គ្នា​តាំងពី​បុរាណកាល​មកទល់​បច្ចុប្បន្ន គឺ​មិនអាច​កាត់ផ្តាច់​ចេញពី​គ្នា​បានឡើយ ព្រោះ​រាជរដ្ឋាភិបាល​បាន​កំណត់ថា ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ដោយបាន​នាំគ្នា​ធ្វើអំពើ​ល្អ មាន​សាមគ្គីភាព​គ្នា ចេះ​ស្រលាញ់គ្នា​តាម​ព្រះ​ឱវាទ​របស់​ព្រះពុទ្ធ​តរៀងមក​។​

លោក ឡោក ហ៊ួ​រ បាន​បញ្ជាក់ថា ក្រោយពី​ប្រទេសជាតិ​មាន​សន្តិភាព ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ កម្ពុជា​ខិតខំ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​មានការ​រីកចម្រើន លើ​គ្រប់​វិស័យ តាំងពី​ទីប្រជុំជន​រហូតដល់​ជនបទ​ដាច់​​ស្រយាល ហើយ​នៅ​ចុងឆ្នាំ​២០១៨​នេះ កម្ពុជា​នឹងមាន​ការ​ប្រារព្ធ​ពិធីបុណ្យ​ដ៏​ធំ​មួយ​នៅ​រាជ​​ធានី​ភ្នំពេញ ដើម្បី​រំលឹក​គោលនយោបាយ​ឈ្នះ​ឈ្នះ​ក្នុង​គោលបំណង​ចង់បង្ហាញ​ឱ្យ​ប្រជា​ពលរ​ដ្ខ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ជាពិសេស​អន្តរជាតិ​ឱ្យគេ​មើលឃើញថា ដោយសារតែ​នយោបាយ​ឈ្នះ​ឈ្នះ​នេះហើយ ទើប​ប្រទេស​
​ជាតិ​មាន​សុខសន្តិភាព​រហូតមក​ដល់​នឹង​ពេលនេះ ជាពិសេស​កម្ពុ​ជាមាន​ពេលវេលា​គ្រប់គ្រាន់ ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​វិវឌ្ឍន៍​រីកចម្រើន លើ​គ្រប់​វិស័យ​។​

លោក​តំណាងរាស្ត្រ​បន្តថា​បុណ្យ​កឋិនទាន​នេះ គឺធ្វើឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​ពីស​ម្តេច​ក្រឡាហោម ស ខេង និង​ថ្នាក់ដឹកនាំ​ចុះជួយ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​ខេត្ត​បាត់​ដំ​​បង​ចំនួន​១៥​វត្ត ។ ​ដោយឡែក​នៅ​ស្រុក​សង្កែ​មាន​២​វត្ត ក្នុងនោះ​មាន​វត្ត​ទួល​ពន្លៃ ស្ថិតក្នុង​ភូមិ​អូរ​ស្រឡៅ​ឃុំ​វត្ត​តា​មិ​ម​បច្ច័យ​របស​សម្តេច​១៨,៣០០​ដុល្លារ និង​បច្ច័យ​ពុទ្ធ​បរិ​ស័​ទ្ធ​ចូល​​រួម​សរុប ចំនួន​២២,០០០​ដុល្លារ​។ ចំណែក​វត្ត​ដំណាក់​រទេះ ស្ថិតក្នុង​ភូមិ​កាច់​រទេះ ឃុំ​កំពង់​ព្រៀង ជា​កឋិន​សាមគ្គី​របស់​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះជើងវត្ត និង​ថវិកា​ប្រធាន​ក្រុមការងារ​មួយចំនួន​ផងដែរ​៕B/