នាំ​បុរស​ជនជាតិ​អូស្ត្រាលី​មក​សាកសួរ​បន្ថែ​ម​លើ​បទ​ចោទ ប្រមូលផ្ដុំ​ព័ត៌មាន​ជាអាទិ៍ នាំ​ឲ្យ​អន្តរាយ​ដល់​ការពារជាតិ​

198

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៨​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ឲ្យ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​នាំ​ខ្លន​​លោក James Ricketson ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​វ័យ​៦៨​ឆ្នាំ មក​សាកសួរ​បន្ថែមទៀត​។ ប៉ុន្តែ​ល​ទ្ឋ​ផល​នៃ​ការ​សាក​​សួរ​ពុំ​ត្រូវបាន​បញ្ជាក់​អោយដឹង​នោះទេ​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​២ ខែ មិថុនា ឆ្នាំ​២០១៧ កន្លងទៅ លោក James Ricketson​បាន​ថត​ការ​ដង្ហែរ​ក្បួន​នៅ​ថ្ងៃ​ឃោសនា​ធំ​ក្នុង​​រាជធានី​ភ្នំពេញ របស់​បក្សប្រឆាំង ដោយ​ប្រើ​កាមេរ៉ា​ប្រភេទ​យន្តហោះ​ដ្រូ​ន (Drone)​។

​នៅ​ថ្ងៃទី ៣ ខែមិថុនា មុន​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ លោក James Ricketson​ត្រូវបាន​ក្រុម​កម្លាំង​នគរបាល​​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ដោយ​ចោទថា​បានធ្វើ​សកម្មភាព​លួច​ប្រមូល​ព័ត៌មាន​ពី​កម្ពុជា ទៅ​ផ្សព្វផ្សាយ​នៅក្រៅ​ប្រទេស​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​កម្ពុជា​។​

​ជនបរទេស​រូបនេះ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ព​ន្ឋ​នាគារ​បណ្តោះ អាសន្ន ពីបទ​ប្រមូលផ្ដុំ​ព័ត៌មាន​ជាអាទិ៍​ដែល​អាចធ្វើ​ឲ្យ​​អន្តរាយ​ការពារជាតិ ជា​អំពើ​ទទួល ឬ​ប្រមូលផ្ដុំ​ដើម្បី​ផ្ដល់ព័ត៌មាន​ទៅ​ឲ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន វិធី​វត្ថុ​ឯកសារ ទិន្នន័យ​ព័ត៌មានវិទ្យា ឬ​ស​លាកប​ត្រ​ដែល​អាចធ្វើ​ឲ្យ​អន្តរាយ​ការការពារ​ជាតិ​៕​ដោយ​៖​ស្រី​លក្ខណ៍​/sn