នាំ​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​១០៨​ខ្នង​នៅ​បន្ទាយមានជ័យ​

447

(​បន្ទាយមានជ័យ​) ៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​១០៨​ខ្នង​បានទទួល​អំណោយ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៧​នៅ​វត្ត​អូរ​ស្ងួត​ស្រុក​មង្គល​បូរី​។​

​សូមបញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី​០៣​ខែសីហា​ឆ្នាំ​២០១៧​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះសំបែង​ប្រជាណ​ល​រដ្ឋ​បណ្តាល​ខូចខាត​ចំនួន​១០៨​ខ្នង នៅ​៦​ឃុំ រួមមាន​១.​ឃុំ​បន្ទាយ​នាង ២.​ចំណោម ៣.​រហាត់ទឹក ៤.​អូរ​ប្រាសាទ ៥.​ភ្នំ​តូច ៦.​គោ​កប​ល្ល័​ង្គ​។​

​ក្រោយពេល​ទទួល​ព័ត៌មាន​បានដឹង​ប្រជាពលរដ្ឋ​ចំនួន​១០៨​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រង​ការខូចខាត​ចំនួន​១០៨​ខ្នង​ដែល​ប៉ះពាល់​ចំនួន​៦​ឃុំ ក្នុងស្រុក​មង្គល​បូរី លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អនុវត្តតាម​ការណែនាំ​ដ៏ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ​បាន​ដឹក​នាំយក​អំណោយ​ចែកជូន​ជាបន្ទាន់​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​អង្ករ​២៥​គីឡូក្រាម ទឹកស៊ីអ៊ីវ​១​យួរ ទឹកត្រី​១​យួរ មី​១​កេស សា​រ៉ុង​០១​ថវិការ​៥​ម៉ឺន​រៀល រួមមាន​ស័ង្កសី​មួយចំនួន​៕​ដោយ​៖​វាសនា​