នាំ​អំណោយ​ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ៥០​គ្រួសារ ក្នុង​សង្កាត់​ជើងឯក​

773
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ និង​ជា​ប្រធាន​កិ​តិ្ត​យស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ដង្កោ រួមជាមួយ​ព្រះសង្ឃ មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ​បាន​នាំយក​អំណោយ​របស់​កាក​បាទ​ក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ៥០​គ្រួសារ ក្នុង​សង្កាត់​ជើងឯក​កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ​។
​មន្ត្រីរដ្ឋបាល​ខណ្ឌ​បានឱ្យដឹងថា​៖​អំណោយ​ដែល​បាន​ចែកជូន ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ​៣០​គីឡូក្រាម ទឹកត្រី​១​យួរ គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈប្រើប្រាស់​១០​មុខ​ផ្សេងទៀត រួម​នឹង​ថវិកា ៣​ម៉ឺន​រៀល​។ ក្នុងនោះ ព្រះគ្រូ ម៉ា ធា​រី ចៅអធិការ​វត្ត​ឬ​ស្សី​សាញ់​បាន​ឧបត្ថម្ភ​បន្ថែម នូវ​គ្រឿង​ឧបភោគបរិភោគ ក្នុង​០១​គ្រួសារ ០១​កញ្ចប់​ផងដែរ​។​
​ក្នុងឱកាស​នោះ​លោក​នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងអស់ ដែលជា​និច្ចកាល សម្តេច​ទាំងពីរ តែង​បាន​គិតគូរ និង​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​មូលដ្ឋាន ជាពិសេស​ចំពោះ​បងប្អូន​ក្រីក្រ ជួប​ការលំបាក ទុរគតជន ជនពិការ អ្នក​ផ្ទុកមេរោគ​អេដស៍ ជម្ងឺអេដស៍​ជាដើម ហើយ​សម្តេច​ទាំង​ទ្វេរ​បាន​ផ្តាំផ្ញើរ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ឲ្យ​គិតគូរ​ពី​សុខទុក្ខ និង​ការលំបាក​នានារ​បស់បង​ប្អូន ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​៕

#