នាំ​អំណោយ​ម្ហូបអាហារ​ទៅជូន​ខ្មែរ​អី​ស្លាម​សាសនិក​នៅ​ខេត្តបន្ទាយមានជ័យ

624
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​មន្ត្រី​ក្រសួង​អប់រំ​និង​ជា​តំណាង​សមាគម​គ្រូពេទ្យ​អី​ស្ទា​ម​កម្ពុជា​កាលពី​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៩​បានទទួល​ជួប​សំណេះសំណាល​និង​នាំ​កញ្ចប់​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​ជូន​ប្រជាពលរដ្ឋ​មកពី​៤​ភូមិ រួមមាន ភូមិ​រោង​ម៉ាស៊ីន ទឹកថ្លា ខ្លាខាំ​ឆ្កែ និង​ភូមិ​ឬ​ស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​

​លោក​សុះ​រ៉ូ​ហ្សា​លី​ប្រធាន​សមាគមនិស្សិត​ខ្មែរ​អី​ស្ទា​ម​សាខា​ខេត្តបន្ទាយមានជ័យ​បានឱ្យ​រស្មី​កម្ពុជា​ដឹង​ថ្ងៃទី​២៧​ខែឧសភា​ថា​:​លោក​សុះ​ហ្វា​ហ្ស៊ី​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ជា​តំណាង​លោក​សុះ​មុ​សី​ន​ប្រធាន​សមាគម​គ្រូពេទ្យ​អី​ស្លាម​កម្ពុជា​បាន​យក​អំណោយ​ម្ហូបអាហារ​ទាំងនោះ​ទៅ​ចែកជូន​សាសនិក​ខ្មែរ​អី​ស្លាម​ដូច​សម្រាប់​ចូលរួម​ក្នុង​ខែ​រ៉ា​ម៉ា​ទ​ន​នៃ​សាសនា​អី​ស្លាម ៕S/


រូបថត​៖​អំណោយ​ម្ហូបអាហារ​ទៅជូន​ខ្មែរឥស្លាម​សាសនិក​នៅ​សហគមន៍​មួយចំនួន​នៅ​ខេត្តបន្ទាយមានជ័យ (​រូប​: ប​.​ជ័យ​)​

#