នាំ​អំណោយ​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ទៅ​ប្រគល់ឲ្យ​ស្ត្រី​ពិការ​ជើង​ទាំង​២,​ប្តី​ពិការ​ជើង​១​នៅ​និមិត្ត​

296
ចែករម្លែក
  • 5
    Shares

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ : លោកស្រី​ហ៊ុន ម៉ា​ណា អគ្គនាយិកា​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន​-​ប្រធាន​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​បានឲ្យ​ក្រុមការងារ​នាំ​អំណោយ​សម្តេច​ទាំង​ទ្វេរ​គឺ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ទៅ​ប្រគល់ឲ្យ​ស្ត្រី​ពិការ​ជើង​ទាំង​២, ​ប្តី​ពិការ​ជើង​១​នៅ​ភូមិ​និមិត្ត​៤​សង្កាត់​និមិត្ត​ ក្រុង​ប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ ​កាលពី​ល្ងាច​ថ្ងៃទី​២៧ ​ខែមករា ​ឆ្នាំ​២០១៩។​

លោក​វេជ្ជបណ្ឌិត​ សេង ចំរើន អនុប្រធាន​ប្រតិបត្តិ​នៃ​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​ឲ្យដឹងថា អំណោយ​ខាងលើ​ត្រូវបាន​នាំទៅ​ប្រគល់ដល់ដៃ​នៅ​លំនៅស្ថាន​លោកយាយ​គឹម ធៀន អាយុ​៦៣​ឆ្នាំ ដែល​ពិការ​ជើង​ទាំង​២​និង​មាន​ជម្ងឺ​ប្រចាំកាយ​និង​ប្តី​ឈ្មោះ វ​ល្លិ៍ វិ​ត ដែល​ពិការ​ជើងឆ្វេង រស់នៅ​ភូមិ​និមិត្ត​៤​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​។​

លោក​វេជ្ជបណ្ឌិត​សេង ចំរើន បាន​នាំ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​លោកស្រី​ហ៊ុន ម៉ា​ណា​ទៅជូន​លោកយាយ​ពិការ​មាន​ជម្ងឺ​និង​ប្តី​របស់​លោកយាយ ហើយ​ថា​លោកជំទាវ​គ្រាន់តែ​ទទួលដំណឹង​តាម​បណ្តាញ​សង្គម​និង​ក្រុមការងារ​ ក៏​ប្រញាប់ឲ្យក្រុមការងារ​ចុះសួរសុខទុក្ខ​និង​នាំ​អំណោយ​ទៅឲ្យ​។​

អំណោយ​របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​លោកស្រី​ហ៊ុន ម៉ា​ណា​ឲ្យ​នាំមក​ប្រគល់​នេះ​រួមមាន​: អង្ករ​១០០​គ​ក្រ ត្រីខ​១​កេះ ទឹក​សុ​អ៊ី​វ​៣​យួរ មី​៦​កេះ សម្ភារៈ​ផ្ទះបាយ​១​ឈុត សម្ភារៈ​ដំណេក​១​ឈុត​និង​ថវិកា​៥០០.០០០​រៀល ។​

ជាងនេះទៅទៀត លោកជំទាវ​ក៏បាន​ទទួល​កិច្ចសហការ​ពី​លោក លី សារី អភិបាលរង​ខេត្ត លោក​វេជ្ជបណ្ឌិត​កែវ សុភ​ក្ត្រា ប្រធាន​ម​ន្ទិ​រ​សុខាភិបាល​ខេត្ត លោក​វេជ្ជបណ្ឌិត​ច័ន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ ប្រធាន​ម​ន្ទិ​រ​ពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី​និង​ក្រុមគ្រូពេទ្យ​ទទួល​​ដឹក​លោកយាយ​តាម​រថយន្ត​ពេទ្យ​ទៅពិនិត្យ​និង​ព្យ​បាលជ​ម្ងឺ​លោកយាយ​ដោយ​ឥតគិតថ្លៃ​នៅ​ម​ន្ទិ​រ​ពេទ្យ​នេះ​ពី​ថ្ងៃទី​២៨​ ខែមករា​ ឆ្នាំ​២០១៩​តទៅ ។​

លោកយាយ​និង​ប្តី​បាន​រំលឹកថា លោកយាយ​បាន​រងគ្រោះ​ជាន់មីន​នៅ​ឆ្នាំ​១៩៩៣ នៅ​ជិត​ព្រំដែន​ប៉ោយប៉ែត។ ​ឯ​ប្តី ជាន់មីន​នៅ​ម៉ាឡៃ​នៅ​ឆ្នាំ​១៩៩៥។​ ចំពោះ​លោកយាយ​ពិការ​ជើង​ទាំង​២ បច្ចុប្បន្ន​មាន​ជម្ងឺ​ច្រើន​មុខ ហើយ​ហូប​បាយទឹក​មិនបាន។ ​ឯ​កម្លាំង​កំហែង​ចេះតែ​ទន់ខ្សោយ​ទៅៗ។ ​លុះ​បាន​ក្រុម​ទេវតា​មក​ផ្តល់​អំណោយ​និង​នាំទៅ​សង្គ្រោះ​ព្យ​បាល​ដូច្នេះ​ទៀត លោកយាយ​និង​ប្តី ក៏​ដូច​ក្រុមគ្រួសារ​ពិតជា​ត្រេកអរ ថ្លែងអំណរគុណ​និង​ចងចាំ​គុណ​បំភ្លេច​បានឡើយ។​ ហើយ​សូម​គោរព​ជូនពរ​បវរ​មហាប្រសើ​រ​គោរព​ជូន​សម្តេច​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​និង​បុត្រាបុត្រី ចៅៗ​អោយបាន​សុខ​ចម្រើនជោគជ័យ ហើយ​បន្ត​ដឹកនាំ​និង​ផ្តល់​ភាពកក់ក្តៅ​ដល់​ប្រទេស​និង​ប្រជាពលរដ្ឋ​ខ្មែរ​យើងទាំងអស់គ្នា​តទៅទៀត។​

សូម​រំលឹកថា លោក​លី សារី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​និង​សហការី​កាលពី​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៩ បាន​នាំ​អំណោយ​កាកបាទក្រហម​ក​ម្ព​ជា​ខេត្តបន្ទាយមានជ័យ​ទៅ​ផ្តល់ជូន​លោកយាយ​ម្តង់​រួចហើយ ។​

លោក​បាន​បន្តដំណើរ​ចុះសួរសុខទុក្ខ​និង​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព ​ដែល​ស្លាប់​ដោយ​សារ​គ្រាប់មីន​ចិន​នៅ​អតីត​តំបន់​ឧទ្ទាម​ខ្មែរក្រហម​កាល​គោយន្ត​ដឹកអុស​បានជា​ន់​ផ្ទុះ​កាលពី​ថ្ងៃទី​២៥ ​ខែមករា ​ឆ្នាំ​២០១៩​ នៅ​ភូមិសាស្ត្រ​ស្រឡៅ​ជ្រុំ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ាឡៃ។​

អ្នករងគ្រោះ​របួស​ឈ្មោះ​ទៀក សុខ​ប្រុស​អាយុ​២១​ឆ្នាំ ​និង​អ្នកស្លាប់​ឈ្មោះ ​ឆា​ម ឆ​ង ភេទ​ប្រុស​អាយុ​៣១​ឆ្នាំរ​នៅ​ភូមិ​រស្មី​សាមគ្គី​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយប៉ែត។ ​អំណោយ​ជូន​លោកយាយ​ពិការ​ជើង​ទាំង​២​ និង​ពលរដ្ឋ​រងគ្រោះ​ដោយ​ជាន់មីន​រួមមាន ក្នុង​១​គ្រួសារៗ​រួមមាន​:​អង្ករ​៥០​គ​.​ក្រ​,​ ទឹក​សុទ្ធ​៤​កេស​, ​ទឹកក្រូច​ដប​ធំ​២​កេះ, ​មី​២​កេស ត្រីខ​២០​កំប៉ុង​,​ ទឹកដោះគោឆៅ​៤​ឡូ​, ​ស្ករស​២​គ​.​ក្រ, ​ប្រេងឆា​២​លីត្រ​, ​មុង​១ ​ភួយ​១ ​សារុង​១ក្រមា​១​និង​ថវិកា​មួយចំនួន​ផងដែរ​៕B/