នា​ព្រឹក​ថ្ងៃទី​២​នៃ​ការប្រឡង​បាក់​ឌុប​បេក្ខជន​អវត្តមាន​១៨១៨​នាក់​

175
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​បាក់​ឌុប​មាន​បេក្ខជន​អនុវត្ត​មាន​១៨១៨​នាក់ ហើយ​ព្រម​ជាមួយគ្នា​ការប្រឡង​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ល្អ មិនមាន​អ្វី​កើតឡើង​គួរកត់សម្គាល់​ឡើយ​។​

​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ តេ​ឡេ​ក្រាម សម្រាប់​អ្នកសារព័ត៌មាន បានឱ្យដឹងថា ក្នុងចំណោម​បេក្ខជន​អនុវត្ត​មាន​ចំនួន​១៨១៨​នាក់ ក្នុងនោះ​ស្រី ៦៩៦​នាក់ គិត​ជា​ភាគរយ ១.៥៥​ភាគរយ​។ ក្រៅពីនេះ ចំពោះ​បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន ៦៣​ករណី ក្នុងនោះ មិនអាច​វិល​ត្រឡប់មក​ប្រឡង​វិញ​៣​ករណី​។ ដោយឡែក បេក្ខជន​ផ្សេងទៀត​បន្ត​ប្រឡង​ជា​បន្តទៀត​បាន បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​ជាបឋម​រួចមក​។​

​គួរ​បញ្ជាក់ថា បើទោះបី​មាន​ករណី​ភ្លៀង​ធ្លាក់ នៅតាម​មណ្ឌល​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និង​កោះកុង ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​ប្រឡង​នោះទេ​។​

​បើតាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បានឱ្យដឹង​ដែរ​ថា សម្រាប់​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​បាក់​ឌុប​ឆ្នាំ​២០១៩​នេះ បាន​ចំណាយ​ថវិការ​ប្រមាណ​៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕ ល​

#