ដោយៈសាតចាន់បុត្រ/មណ្ឌលគិរីៈលោកនាយឧត្តមសេនីយ៍សៅ សុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នាព្រឹកថ្ងៃទី៦ខែសីហាឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយមានការចូលរួមពីសំណាក់លោកស្វាយ សំអ៊ាង អភិបាលខេត្តនិងចូលរួមពីអន្តរក្រសួងនិងស្ថាប័នចម្រុះពាក់ព័ន្ធដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី៕S/Ha