និន្នាការ​ថ្មី​ក្នុងការ​ថែទាំ​ម្តាយ​ឪពុក​នៅក្នុង​ប្រទេស​កម្ពុ​ជា​

598
ចែករម្លែក

តាម​ទំនៀម​ទំលាប់​របស់​អាស៊ី ម្តាយ​ឪពុក​មើលថែរក្សា​កូន​នៅពេល​ពួកគេ​នៅ​តូច ហើយ​នៅពេល​ម្តាយ​ឪពុក​ចាស់ កូនៗ​ត្រូវ​មើលថែរក្សា​ម្តាយ​ឪពុក​វិញ​។ ក្មេង​ត្រូវបាន បង្រៀន​តាំងពី​តូច​មកម្ល៉េះ​ឲ្យ​ចេះ​គោរព​ចាស់ទុំ ហើយ​នៅ​ថែទាំ​ពួកគាត់​នៅពេល​ពួក គាត់​ចាស់​ទៅ​។ នេះ​បើតាម​ព្រះបន្ទូល​របស់​អ្នកអង្គម្ចាស់​ក្ស​ត្រី នរោត្តម​សោ​ម៉ា កាលពី ឆ្នាំ​២០១២​។ ម្ចាស់​ក្ស​ត្រី​បាន​មាន​ព្រះបន្ទូល​បន្តថា​ទ្រង់​ផ្ទាល់​បាន​លាលែង​ពី​ការងារ របស់​ទ្រង់​នៅ​សហរដ្ឋ​អាម៉េរិក ហើយ​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​មើល ថែ​មាតាបិតា​ដែល​ចាស់ជរា គឺ​ព្រះអង្គម្ចាស់​នរោត្តម វាត​វ​ណ្ណី ដែល​ត្រូវជា​បងប្អូនជីដូន មួយ​ជាមួយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​។​

​ពិតណាស់​នៅក្នុង​ប្រទេស​កម្ពុជា ការថែរក្សា​ឪពុកម្តាយ​ចាស់ជរា​ត្រូវបាន​គេ​មើល ឃើញថា​ជា​ទំនួល​ខុសត្រូវ​របស់​កូនៗ​។ ការអនុវត្ត​បែបនេះ​គឺជា​ផ្នែក​មួយ​នៃ​ទំនៀម ទំលាប់​របស់​ប្រជាជន​កម្ពុជា​និង​បាន​ចាក់​ឫសគល់​នៅក្នុង​វប្បធម៌​ប្រពៃណី​ខ្មែរ​ដែល​បាន​បន្ត​អនុវត្ត​តាំងពី​សម័យ​បុរេប្រវត្តិ​រហូតដល់​សម័យ​ទំនើប​នេះ​។

​បន្ថែម​លើ​នេះ​ទៀត ក្នុង​ប្រពៃណី​ខ្មែរ ភរិយា​ត្រូវ​នៅផ្ទះ និង​ធ្វើ​ការងារ​ផ្ទះ​ហើយ​ទទួល ខុសត្រូវ​ចំពោះ​ការថែទាំ​កូនតូចៗ និង ឪពុកម្តាយ​ចាស់ជរា​។ ចំពោះ​ស្វាមី​វិញ​ត្រូវ​ចេញ ទៅ​ធ្វើការ​ខាងក្រៅ​ដើម្បី​ចិញ្ចឹម​គ្រួសារ​ក្នុងនាម​ជា​មេ​គ្រួសារ​។​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ទំនៀម​ទំលាប់​នេះ​អាច​នឹង​ផ្លាស់ប្តូរ​នាពេល​អនាគត​។​

​យោងទៅតាម​របាយ​ណ៍​ប្រជាសាស្ត្រ ស្ថានភាព​ប្រជាជន​កម្ពុជា​បាន​កំពុង​នឹង​ផ្លាស់ ប្តូរ​ពី​ប្រទេស​ដែល​សម្បូរ​ដោយ​ប្រជាជន​វ័យក្មេង​ទៅជា​ប្រទេស​ដែលមាន​កំណើនប្រជាជន​វ័យចាស់​។ ចំនួន​ប្រជាជន​វ័យចាស់​មាន​ចំនួន​ប្រហែល ១,២ លាន​នាក់​ឬ ៧​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​។ នៅ​ឆ្នាំ ២០៣០ កម្ពុជា​អាច​នឹងមាន​ចំនួន​មនុស្ស​ចាស់​ដែល ចូល​និវត្ត​ប្រហែល​ពីរលាន​នាក់​ដែល​ស្មើនឹង ១១​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប ហើយ​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​កើនឡើង​ដល់ ២១​ភាគរយ នៅត្រឹម​ឆ្នាំ ២០៥០ ។​

​ប្រសិនបើ​មិនមាន​គោលនយោបាយ​ត្រឹមត្រូវ​ទេនោះ​កំណើន​មនុស្ស​វ័យចាស់​អាចជា​ប​ន្ទុ​ក​ដែល​ឲ្យ​ផល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ចកម្ពុជា​បាន​ដោយហេតុថា​នៅពេល​ចំនួន​ប្រជាជន​វ័យចាស់​ក្នុងប្រទេស​មានការ​កើនឡើង​ការចំណាយ​ថវិកាជាតិ​ទៅលើ​ប្រាក់​សោធន និង​របប​សន្តិសុខ​សង្គម​ក៏មាន​ការកើនឡើង​ដែរ​។ លើសពីនេះទៅទៀត​ផលប៉ះពាល់ នេះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ខ​ណះ​ដែលមាន​វត្តមាន​រប​ស់​ស្ត្រី​កាន់តែច្រើន​ឈាន​ជើង​ចូល ប្រឡូក​ក្នុង​វិស័យ​ការងារ​នាពេល​អនាគត ដើម្បី​ធានា​កំណើន​សេដ្ឋកិច្ចជាតិ​។

​ស្ថាន​ភាពស្រដៀងគ្នា​នេះដែរ​បាន​កំពុង​កើតឡើង​ក្នុងប្រទេស​ជប៉ុន​។ រដ្ឋាភិបាល​ជប៉ុន បាន​បង្កើត​គោលនយោបាយ សេដ្ឋកិច្ច​ស្ត្រី​ក្នុង​វិស័យ​ការងារ ដើម្បី​ទាក់ទាញ​ស្ត្រី​ឱ្យ ចូលប្រឡូក​ក្នុង​វិស័យសេដ្ឋកិច្ច​។

​យោងតាម​របាយការណ៍​អភិវឌ្ឍន៍​ពិភពលោក របស់​ធនាគារពិភពលោក​ឆ្នាំ ២០១៩ ស្តីពី “​បំរែបំរួល​ស្ថានភាព​ការងារ​” បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃ​អនាគត​នឹងមាន​លំហូរ​កម្លាំង ពលកម្ម​បន្ថែមទៀត​ពី​តំបន់​ជនបទ​ទៅ​ទីក្រុង​ក្រោម​ឥទ្ធិពល​ឧស្សាហ​ភាវូបនីយកម្ម និង​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​។​ដូចនេះ​ប្រសិនបើ​សមាជិកគ្រួសារ​ទាំងអស់​ទាំង ស្ត្រី​និង​បុរស ត្រូវ​ទៅធ្វើ​ការ​ហើយ​មិនមាន​ពេល​សម្រាប់​ការថែទាំ​មនុស្ស​វ័យចាស់​ជរា តើ​អ្នកណា​នឹង​ទទួលខុសត្រូវ​ថែរក្សា​មនុស្ស​វ័យចាស់​ដែល​នៅផ្ទះ​?​។​

​ចម្លើយ​តប​នោះ​គឺ​ប្រហែល​កម្ពុជា​អាច​ចាប់ផ្តើម​បង្កើត​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​ដែល​ដឹកនាំ​ដោយ​អ្នកជំនាញ និង គ្រូពេទ្យ​ជំនាញ​ដើម្បី​ថែទាំ​ពួកគាត់​។ តាមពិតទៅ នេះ​ជា​អ្វី ដែល​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​អនុវត្ត​រួចទៅហើយ​។​

​ឯក​ឩ​ត្ដម វង្ស​សូត្រ រដ្ឋមន្ត្រី​សង្គមកិច្ច​អតីតយុទ្ធជន​និង​ស្តារនីតិសម្បទា បាន​មាន ប្រសាសន៍​តាម​គេហទំព័រ​របស់​អង្គការ UNFPA ថា “​ដោយ​ទទួលស្គាល់​នូវ​ផលវិបាក ទាំងនេះ និង​តម្រូវការ​របស់​ប្រជាជន​វ័យ​ចំណាស់​ជាពិសេស អ្នក​ដែល​ងាយ​រងគ្រោះ និង​អ្នក​ដែល​គ្មាន​ផ្ទះសម្បែង យើង​បាន​អំពាវនាវ​ឱ្យមាន​ការយកចិត្តទុកដាក់​ជាបន្ទាន់ ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​អ្នកពាក់ព័ន្ធ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​គោលនយោបាយ​ជាតិ​ស្តីពី មនុស្ស​វ័យ​ចំណាស់​”​។ រដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ចំពោះ​និន្នាការ​ថ្មី​នេះ ហើយ​បានស្នើ​ឲ្យ​មាន​គោលនយោបាយ​ពាក់ព័ន្ធ នានា​។ ជា​ឧទាហរណ៍ អាទិភាព​ទី​៣ ក្នុង​គោលដៅ​និង​យុទ្ធសាស្ត្រ នៃ​គោលនយោបាយ​ជាតិ​សម្រាប់​មនុស្ស​វ័យ​ចំណាស់ ២០១៧-២០៣០ បានបង្ហាញ​យ៉ាងច្បាស់​អំពី​ការជំរុញអោយ​មានការ​ផ្តល់​សេវាកម្ម ដល់​មនុស្ស​ចាស់​រស់នៅ​តាម​ផ្ទះ​និង​ការផ្តល់​ការរៀបចំ​ការរស់នៅ​សមស្រប​សម្រាប់​មនុស្ស​ចា​ស់​ដែល​គ្មាន​ការគាំទ្រ​ពី​គ្រួសារ​។

​ដើម្បី​សំរេច​គោលបំណង​ទាំងពីរ​នេះ​រដ្ឋាភិបាល​កម្ពុ​ជាមាន​យុទ្ធសាស្ត្រ​ក្នុងការ​ផ្តល់​ការបណ្តុះបណ្តាល​ដល់​អ្នក​ថែទាំ​មនុស្ស​ចាស់ ជំរុញ​ឲ្យ​មាន​សាជីវកម្ម​ក្នុងការ​ថែទាំ​មនុស្ស វ័យចាស់ និង​លើកទឹកចិត្ត​ដល់​អ្នកស្ម័គ្រចិត្ត​ថែទាំ​មនុស្ស​ចាស់​ក៏ដូចជា​ដាក់​កម្រិត បទបញ្ជា​នានា​ដើម្បី​ការពារ​មនុស្ស​ចាស់​ពី​គ្រប់​រូបភាព​នៃ​ការរំលោភបំពាន​។ លើសពី នេះ​រដ្ឋាភិបាល​កម្ពុ​ជាមាន​បំណង​បង្កើត​មជ្ឈមណ្ឌល​មនុស្ស​ចាស់ជរា​នៅតាម​សហគមន៍​ដើម្បី​ធានាថា​ពួកគាត់​ទទួលបាន​នូវ​ការថែទាំ​តាម​ស្តង់ដារ​សមស្រប​មួយ​។​

​យោងតាម​សុន្ទរកថារ​ប​ស់លោក ថុច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​បានឱ្យដឹង ថា​រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​បង្កើត​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​មនុស្ស​ចាស់​ដែលមាន​ស្តង់ដារ​ខ្ពស់​សម្រាប់​មនុស្ស​ចាស់​ស្នាក់នៅ​និង​ទទួល​ការថែទាំ​ពី​រដ្ឋាភិបាល​។

​ពិតណាស់ ការអនុវត្ត​ការថែទាំ​មនុស្ស​ចាស់​នាពេល​អនាគត​នឹងមាន​ភាពខុសគ្នា​ពី របៀប​នៃ​ការថែទាំ​មនុស្ស​ចាស់​តាមបែប​បច្ចុប្បន្ន​។ គួរ​បញ្ជាក់ដែរថា​ព្រះមហា​ក្ស ត្រិ​យា​នី​ព្រះ​នរោត្តម​មុនិនាថ​បាន​យកចិត្តទុកដាក់​និង​បាន​សាងសង់​មជ្ឈមណ្ឌល​ថែទាំ មនុស្ស​ចាស់​ព្រះសីហនុ​រាជ្យ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​រាជធានី​ភ្នំពេញ​ដែល បាន​ចំណាយ​ថវិការ​ប្រមាណ ២,៥ លាន​ដុល្លារ​អាម៉េរិក​៕ ដោយៈ លោក វ៉ន សេរី​វុ​ធ​

​កំណត់សម្គាល់ៈ​លោក វ៉ន សេរី​វុ​ធ ជា​អ្នកស្រាវជ្រាវ​វ័យក្មេង​នៃ​អង្គការ​វេទិកា​អនាគត ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ឯករាជ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន សេរី​វុ​ធ កំពុងធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ប្រធានបទ ប្រជាជន​វ័យចាស់​។ អត្ថបទ​ដើម ជា​ភាសា​អង់គ្លេស​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​កាសែត Asia Times នៅ​ថ្ងៃទី ០២ មិថុនា ឆ្នាំ​២០១៩​។