និមិត្តហេតុ​, និមិត្ត​, និពន្ធ​, នីតិ​, នីមួយ​, នាក់​, អ្នក​, និមិត្តរូប​, នែបនិត្យ​, វិក្កយបត្រ​, វិបត្តិ​, ហ្នឹង​, វិធាន​, វិនិច្ឆយ​

2381
ចែករម្លែក

​និមិត្តហេតុ –​មិ​ត​-​តៈ ហែ​ត បា​. ( ន​. ) ហេតុ​ជា​គ្រឿង​ចំណាំ ឬ សម្គាល់ ។ សព្វថ្ងៃ​ប្រើ ពាក្យ​នេះ​សំដៅ យក​អាការ​នៃ​រោគ​ឬ​ប្រភេទ​នៃ​ជំងឺ ដែលនាំឱ្យ​ដឹងបាន​ដោយ​គ្រឿង​សម្គាល់ ផ្សេងៗ​៖ និមិត្តហេតុ​នៃ​រោគ​គ្រុនចាញ់ (​បារ​. Symbole​) ។
​ ​
​និមិត្ត –​មិ​ត សំ​. បា​. ( ន​. ) ដើមហេតុ​, លក្ខណៈ​, គោល​, ចារឹក​, គ្រឿង​សម្គាល់​៖ និមិត្តសីមា ជា​គ្រឿង ដែល​ភិក្ខុសង្ឃ​បានកំណត់​យក​ជា​គោល ចារឹក​សីមា ។ ខ្មាស​របស់​បុរស​ស្ត្រី​៖ និមិត្តបុរស​, និមិត្តស្ត្រី ។ សំ​. បា​. (​អា​. និ​. ) ព្រោះ​, ព្រោះតែ​៖ ដំរី​បានជា​ព្រាន ស្វែង​តាម​បាញ់ និមិត្ត​ភ្លុក​វា (​មិនសូវ​ប្រើ​,​ច្រើន​ប្រើពាក្យ ព្រោះ​, ព្រោះតែ ជាង​)​។
​ ​
​និពន្ធ និ​ពន់ បា​. ( កិ​. ឬ គុ​. ) តែង​ឡើង​, ចងក្រង​, រៀបរៀង​៖ និពន្ធ ពង្សាវតារ​, និពន្ធ​រឿង ប្រលោមលោក ដែល​ចង​ហើយ​, ដែល​តែង​ហើយ​, ដែល​សម្រេច​ឱ្យមាន​កម្រិត​ហើយ​,… រឿង​និពន្ធ ។ ន​. ចំណង (​សេចក្តី​), សេចក្តី​តែង​, ពំនោល ៘ (​រ​. ស​.)៖ ព្រះ​និពន្ធ​, ព្រះរាជ​និពន្ធ គឺ​សេចក្តី​ដែល ស្តេច​ទ្រង់​តែង​, ទ្រង់​រៀបរៀង (​ម​. ព​. រាជនិពន្ធ ផង​) ។
​ ​
​នីតិ នី​-​តិ បា​. សំ​. ( ន​. ) ច្បាប់​, ឧបាយ​ជា​គ្រឿង​ណែនាំ​, បែបផែន​, ទំនឹមទំនៀម​, ប្រពៃណី ។ នីតិកម្ម (–​កាំ​) ការធ្វើ​ច្បាប់​, សិទ្ធិ​តែង​ច្បាប់​, អង្គច្បាប់ សម្រាប់​រដ្ឋ​នីមួយៗ ។ នីតិកាល កាល របស់​នីតិ​, រយៈកាល​របស់​សភា​អ្នក តែងតាំង​ច្បាប់​៖ នីតិកាល​នៃ​សភា​ទាំង ពីរ​មានកំណត់​តែ ត្រឹម​បួន​ឆ្នាំ ។ នីតិ កោសល (–​សល់​) អ្នក​ឈ្លាស​ក្នុង​ច្បាប់​,​ដែល​វាងវៃ​ខាង ច្បាប់ ។ នីតិក្រម លំដាប់​នៃ​ច្បាប់​, ទម្រង់ការ​របស់​ច្បាប់ គឺ​របៀប​ដែល​ចៅក្រម​ត្រូវធ្វើ​ក្នុងការ​អង្កេត​ពិនិត្យ​សាក សួរ​ពីបទ​ល្មើស ផ្សេងៗ ។ នីតិនិយម ការកំណត់​យក តាមច្បាប់​, សេចក្តី​ស្មោះត្រង់​ចំពោះ ច្បាប់​រាជការ​សម្រាប់រ​ដ្ឋ ។ នីតិប្បញ្ញត្តិ (–​តិ​ប​-​បាញ់​-​ញ៉ា​ត់​) បញ្ញត្តិ​របស់​ច្បាប់​, ការតែងតាំង ច្បាប់​, ការបង្គាប់​ឱ្យធ្វើតាម ច្បាប់​ ៖ នីតិប្បញ្ញត្តិ​ជា​ភារៈ​របស់​សភា ។ នីតិបុគ្គល អ្នក​រៀបរៀង ច្បាប់​, អ្នក​តែង តាំង​ច្បាប់ ។ នីតិប្រតិបត្តិ (–​ប្រៈតិ​បាត់​) ការប្រតិបត្តិ​តាមច្បាប់​, សេចក្តី​គោរព ច្បាប់ ។ នីតិសម្បទា (—​សាំ​-​ប៉ៈ​–) ការ ដល់​ព្រម​, សមប្រកប​, បរិបូណ៌​ដោយ ច្បាប់​, ការ​មាន​សិទ្ធិ​គ្រប់គ្រាន់​តាមផ្លូវ ច្បាប់ ។ នីតិសាស្ត្រ គម្ពីរ​ឬ​ក្បួនខ្នាត​ស្តីពី ច្បាប់ ៘
​ ​
នីមួយ ( សព្វ​. ) ពាក្យ​ជា អនិយត​សព្វនាម​ប្រាប់​សេចក្តី​មិន​ទៀង ទាត់​, មិនទាន់​ប្រក​ដ គឺ​ណាមួយ​៖ ណា​នីមួយ​, អ្វី​នីមួយ ។
​ ​
នាក់ (​សំខ្យានុគ្រោះ​) ពាក្យ សម្រាប់​ប្រើ​ដាក់​ខាងចុង​សំខ្យា ដើម្បីឱ្យ ដឹង​ចំនួន​មនុស្ស​៖ ប្រុស​មួយ​នាក់​, ស្រី​ពីរ នាក់​, ក្នុងផ្ទះ​នេះ​មាន​មនុស្ស​ប៉ុន្មាន​នាក់​?
​ ​
​អ្នក នាក់ ( បុ​. ស​. ) (​ពាក្យ​ខ្មែរ បុរាណ​ព្រេងព្រឹទ្ធ​សព្វថ្ងៃនេះ​ប្រើ​ជា អញ្ញត្រសព្ទ​) ពាក្យ​ប្រើ​ជា ជំនួស​ឈ្មោះ បុគ្គល ដែល​ត្រូវ​និយាយ​ទៅរក​ក្នុង​ទី ចំពោះមុខ​សម្រាប់​ប្រជាពលរដ្ឋ​ហៅ​គ្នា ដោយ​សេចក្តី​គួរសម មិន​ចេញ​ឈ្មោះ បុគ្គល​នោះ (​ប្រើ​បាន​ទាំង​បុរស​ទាំង ស្ត្រី​)៖ អ្នក​អញ្ជើញ ទៅណា​? អញ្ជើញ អ្នក​ចូល​អង្គុយលេង​សិន​! អ្នកស្រី​សុខ សប្បាយ​ទេ​ឬ​? ។ សាធារណជន​ហៅ បងថ្លៃ​ក៏​ប្រើពាក្យ អ្នក ដែរ ។ ប្រើ​ជា ពាក្យ​នាំមុខ​ឈ្មោះ​បុគ្គល​ក៏បាន​ ៖ អ្នក ទេព​, អ្នកនន្ទ​, អ្នកចន្ទ​, អ្នកសុខ ។​
​ ​
​និមិត្តរូប –​មិ​ត​-​តៈ​– បា​. ( ន​. ) រូប​ជា​គ្រឿង​កំណត់សម្គាល់ គឺ វត្ថុ​ជា​តំណាង​អ្វីមួយ​ដែល​គ្មាន​រូប ដូច ជា​ជញ្ជីង​ទុកជា​តំណាង​នៃ​សុចរិត យុត្តិធម៌​ជាដើម​៖ ជញ្ជីង​ជា​និមិត្តរូប នៃ យុត្តិធម៌​, អំបោះ​ចងដៃ​គូ​ស្វាមីភរិយា​ថ្មី ទុកជា​និមិត្តរូប​នៃ​ពរ​បួន​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ (​បារ​. Symbole​)​។
​ ​
​នែបនិត្យ –​និ​ត ( កិ​. ) អែប ជិត​, ផ្តេកផ្តិត​, កៀក​ឱប​, អែបជិត​មិន ដាច់ (​ព​. កា​.)៖ ឱ​កែវកល្យាណ ធ្វើ ម្តេចនឹងបាន ប្អូន​មក​នែបនិត្យ រួមរ័ក មេត្រី ដោយ​ក្តី​ស្នេហ៍ស្និទ្ធ ឱ្យបាន​ដូច​ចិត្ត ដែល​បង​ប៉ុនប៉ង ។ ម​. ព​. និត្យ ផង ។
​ ​
​វិក្កយបត្រ វិក​-​កៈ​យ៉ៈ​-​បាត់ បា​. សំ​. ( ន​. ) (​្ព វិក្ក​យ “​ការលក់ទំនិញ​” + ប​ត្រ “​ក្រដាស​, សន្លឹក​ក្រដាស​”) សំបុត្រ​រាយ​មុខទំនិញ ដែល​បាន​លក់​, តារាង​រាយ​រាប់មុខ​អីវ៉ាន់ ដែល​លក់ ព្រមទាំង​តម្លៃ​អីវ៉ាន់​នោះៗ​ដែល​អ្នក លក់​ត្រូវ​ទារ​យក​ពី​អ្នកទិញ​៖ សង​ថ្លៃទំនិញ​តាម​ចំនួន​ដែល ចុះ​ក្នុង​វិក្កយបត្រ (​ប្រើ​ជា វិក្រយបត្រ (​វិក​-​ក្រៈ​យ៉ៈ​–) ក៏បាន​) ។
​ ​
​វិបត្តិ –​ប៉័ត​-​តិ ឬ –​ប័ត សំ​. បា​. ( ន​. ) សេចក្តី​ប្រែប្រួល​, ដំណើរ​ថ្លោះ ធ្លាក់​, សេចក្តី​វិនាស​, អន្តរាយ​, វិបរិត​, ដំណើរ​ទទួល​គ្រោះថ្នាក់​, ការរង​ទុក្ខ លំបាក់ ដំណើរ​ដុនដាប​, ទន់ទាប​, ការ ភ្លាត់​ខុស​, ការខុស​ទំនង​, ដំណើរ​ហិន ហោច​, លិចលង់​, ធ្លាក់ខ្លួន​, សេចក្តីស្លាប់​៖ មាន​វិបត្តិ​, ប្រទះ​វិបត្តិ​, វិបត្តិចរិត ។ វិបត្តិការណ៍ ឬ​វិបត្តិហេតុ ហេតុ​, ដំណើរ ឱ្យ​កើត​វិបត្តិ ។ វិបត្តិមូល ឫស ឬ​ទីតាំង នៃ​វិបត្តិ​, ដើមកំណើត​វិបត្តិ ៘
​ ​
ហ្នឹង ( វិ​. ស​. ) នុះ​៖ ហ្នឹង ហើយ នុះហើយ​, ហ្នឹងឯង នុះឯង​, ដំណើរ​ហ្នឹង ដំណើរ​នុះ ។ និ​. (​ព​. សា​.) ដូច្នឹង​, អីចឹង​, អើ (​អ្នក​ម្នាក់​ប្រាប់ថា​)៖ ទៅ​កុំ​ខាន​ហ្ន៎ះ​!, (​អ្នក​ម្នាក់​ឆ្លើយតប ថា​) ហ្នឹងឯង​! ។ ហ្នឹងហើយ​! អីចឹង ហើយ​! ។ ហ្នឹងឯង​! អីចឹង​ឯង​! ។ បើ និយាយ​មាន​សំឡេង ខ្ពស់​ស្រួច​ខ្លាំង ត្រូវ សរសេរ​ដាក់​ជើងក្អែក (+) នេះ​ពីលើ​ជា ហ្នឹង៎ហើយ៎​!, ហ្នឹង៎ឯង៎​! (​សម្រាប់​សម្តី សាមញ្ញ​) ។
​ ​
​វិធាន សំ​. បា​. ( ន​. ) វិធី​, បែប​, បែបផែន​, កិរិយា​, អំពើ​,… ។ វិធានការ (–​នៈ​កា​) ការ​មាន​របៀបរៀបរយ​, របៀប​ចាត់ការ ។ វិធី​ឬ​មធ្យោបាយ សម្រាប់​ការពារ​ប្រុងប្រយ័ត្ន​ ៖ ចាត់ វិធានការ​, ធ្វើតាម​វិធានការ ។
​ ​
​វិនិច្ឆយ –​និ​ច​-​ឆៈ​យ៉ៈ បា​., សំ​. ( ន​. ) (​វិ​និឆ្ឆ​យ​, វិ​និ​ក្ឆ​យ​) ការពិចារណា ដោយ​ល្អិត​, ការពិនិត្យ​មើល​ឱ្យឃើញ ពិត​, ដំណើរ​កាត់​សង្ស័យ​, ការ​រំលីង សេចក្តី​ឱ្យអស់​សង្ស័យ​, ការជំនុំជម្រះ សេចក្តី​, ការ​កាត់សេចក្តី ។ ខ្មែរ​ច្រើន ប្រើ​ជា កិ​. “​ជំនុំជម្រះ​អធិករណ៍​, ជម្រះក្តី​, កាត់ក្តី​”៖ ចៅក្រម​វិនិច្ឆ័យ​សេចក្តី​តាម​មាត្រា​ច្បាប់ ៕ ដកស្រង់​ពី​វចនានុក្រម ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​