និយាយទូរស័ព្ទពេលមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

904
ចែករម្លែក

ដោយ:សនសក្ដា/កំពង់ឆ្នាំង ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើត ហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ដោយសន្លប់៥នាទីទើបដឹងខ្លួនវិញ ដោយសារ រន្ទះបាញ់ ខណៈដែលជនរងគ្រោះកំពុងច្រូតស្រូវពេលមេឃកំពុងភ្លៀង។

ហេតុការណ៍គ្រោះធម្មជាតិនេះ កើតឡើងកាលវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចត្នោតគម ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះក្នុងហេតុការណ៍រន្ទះបាញ់នេះឈ្មោះមាស សារុន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាប៉ាង ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានស្លាប់ ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ចំណែកឯយុវជន២នាក់ទៀតដែលរងរបួសធ្ងន់ នៅមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ គ្រាន់តែដឹងថារស់នៅក្នុងភូមិ-ឃុំ ជាមួយគ្នា។

តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់បាននាំគ្នាទៅច្រូតស្រូវប្រាំង នៅចំណុច​ខាងលើ ហើយពេលមេឃកំពុងភ្លៀងជនរងគ្រោះប្រើទូរស័ព្ទខល​ហៅគ្នា ក៏ត្រូវរន្ទះបាញ់ផាំងតែម្តង៕B/Ha