និយាយ​លែងចេញ​ហ្មង​! បុគ្គលិក​ប្តឹង​ថៅកែ​ឡើងដល់​តុលាការ​ដោយសារ​រឿង​ផោម​

1397
ចែករម្លែក
  • 1
    Share

​ជម្លោះ​នៅ​កន្លែងធ្វើការ​កើតមាន​យូរ​ម្តងៗ​ជា​រឿង​ធម្មតា ប៉ុន្តែ​អ្នក​ប្រាកដជា​នឹកស្មាន​ដល់​ឡើយ​ថា គ្រាន់តែ​រឿង​ផោម​នាំឱ្យ​ឈ្លោះ​គ្នា​ដល់​ថ្នាក់​វ៉ៃ​គ្នា​នៅ​កន្លែងធ្វើការ​។

​តុលាការ​កំពូល​នៃ​រដ្ឋ​វី​ក​តូ​រី​យ៉ា (Victoria) ប្រទេស​អូស្ត្រាលី បាន​ច្រានចោល​ពាក្យបណ្តឹង​ប្តឹង ក្រុមហ៊ុន​សំណង់​មួយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជិត ២ លាន​ដុល្លារ ដោយ​ប្រធាន​ផ្នែក​ម្នាក់ បាន​ប្តឹង​ថា ថៅកែ​របស់គាត់​តែងតែ​ផោម​នៅ​កន្លែងធ្វើការ​ធ្វើឱ្យ​គាត់​មាន​ជំងឺ​សតិអារម្មណ៍ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត The Australian Financial Review​។​

​លោក ដេវីដ ហ៊ីង​ស៍ (David Hingst) ដើមបណ្តឹង​ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​និយាយថា ថៅកែ​របស់គាត់​គឺ​លោក ហ្គ្រេ​ក សត (Greg Short) បានធ្វើឱ្យ​ប៉ះពាល់​សតិអារម្មណ៍ របស់គាត់ ដែល​ទីបំផុត​បណ្តាលឱ្យ​គាត់​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ថប់​បារម្ភ និង​របួស​រាងកាយ​។​
​ដើមបណ្តឹង​រូបនេះ​បាន​បញ្ជាក់ថា ថៅកែ​របស់គាត់​បាន​ងើប​ពី​កៅអី​ហើយ​ផោម​ដើរ​នៅ ក្បែរ​គាត់​រាល់ថ្ងៃ ដែល​នេះ​ជាការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ និង​ជា​រឿង​គួរឱ្យ​អាម៉ាស់​៕ ប្រែ​សម្រួល​: ខុម​