និយោជក, ម្ចាស់​សហគ្រាស គ្រឹះស្ថាន អាច​នឹង​ប្រឈម​ទោសក្នុងករណី​ខកខាន​មិនបាន​ចុះបញ្ជី កម្មករនិយោជិត​

1182
ចែករម្លែក

ដោយ : ពៅ និមល​/​ភ្នំពេញ : ក្នុងករណី​នាំ​ឲ្យ​បាត់បង់​សិទ្ធិ ក៏ដូចជា​អត្ថប្រយោជន៍រ​បស់បង​ប្អូន​កម្មករនិយោជិត​។ បេឡា ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា និយោជក ឬ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ដែល​ខកខាន​មិនបាន​ចុះបញ្ជី​កម្មករនិយោជិត​ត្រឹមត្រូវ​ទៅតាម​ច្បាប់​កំណត់ គឺអាច​ប្រឈម​នឹង​មុខ​ច្បាប់​ចំពោះ​ករណី​ខកខាន​ខាងលើ​។​

លោក ជាវ ប៊ុន​រិ​ទ្ធ

​យោងតាម​តួលេខ​បឋម​អំពី​ការចុះ​បញ្ជិការ និង​សមាជិក​សរុប​ដែល​ទទួលបាន​នៅ​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨​កន្លង​ទៅបាន​ឲ្យ​ដឹង​ទៀតថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ សហគ្រាស​បានមក​ចុះ​ប​ញ្ជិ នៅក្នុង​ប​.​ស​.​ស សរុប​ចំនួន​១.៧៩០​សហគ្រាស ក្នុងនោះ​ថ្នាក់កណ្តាល​ចំនួន​៩៤៩ និង​ថ្នាក់​ខេត្ត​ចំនួន​៨៩​។ ដោយឡែក ចំនួន​សមាជិក​សរុប​មាន​២៦២.១៥២ (​ស្រី​៤៧,៥៧៨) ក្នុងនោះ​ថ្នាក់កណ្តាល​ចំនួន​៥៣.០២២ (​ស្រី​២៤,១៨៥) និង​នៅ​ថ្នាក់​ខេត្ត​ចំនួន​២០៩.១៣០​។​

​ទាក់ទិន​នឹង​ការចុះ​បញ្ជិការ​នេះ លោក ជាវ ប៊ុន​រិ​ទ្ធ ប្រធានការិយាល័យ​គោលនយោបាយ និង​ជា​អ្នក នាំពាក្យ នៃ ប​.​ស​.​ស បាន​អំពាវនាវ​ដល់​និយោជក ម្ចាស់​សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់​ដែល​កំពុង ប្រើប្រាស់​កម្មករនិយោជិត​ម្នាក់ ឬ​ច្រើន​នាក់​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញតិ្ត នៃ​ច្បាប់​ស្តីពី​ការងារ​ត្រូវមាន កាតព្វកិច្ច​ចុះ​បញ្ជិការ​មក​ក្នុង ប​.​ស​.​ស ដើម្បី​ឲ្យ​កម្មករនិយោជិត​ដែល​ទទួលរង​គ្រោះថ្នាក់​ការងារ មាន​បញ្ហា សុខភាព និង​សម្រាលកូន​ទទួលបាន​អត្ថប្រយោជន៍​ពី​របប​ស​និ្ត​សុខ​សង្គម និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម សម្រាប់​កម្មករនិយោជិត​ជា​ស្រី្ត​នៅពេល​សម្រាលកូន​ពី​រាជរដ្ឋាភិបាល​៕MN

កម្មកកម្មការិនីក្នុងវិស័យវាយនភណ្ឌ(រូបពៅនិមល)