និស្សិតសាលាកសិកម្មឆ្នាំទី៤ម្នាក់​​ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅ​ខណ្ឌដង្កោ

87
ចែករម្លែក

ដោយ:ចាន់តូ/ភ្នំពេញ ៖ និស្សិតរៀនពេទ្យសត្វសាលាកសិកម្មឆ្នាំទី៤ម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្តបែនដឹកដីបើកបត់ឆ្លងផ្លូវត្រឡប់ក្រោយ។ កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុចមុខបុរីប៉េងហួតផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។

សពយុវជនរងគ្រោះខាងលើមានឈ្មោះ ប្លុង ផាក់អាយុ២២ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅម្ដុំក្រុងតាខ្មៅមានស្រុកកំណើតនៅ ភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន​ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសង់សេ១២៥ស៊េរី២០១៦ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FR-6210ធ្វើដណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីកើតមក​លិច ខណ:មកដល់កន្លែងកើតហេតុមានរថយន្តបែនមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ3C-5161បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាស់ទិសគ្នា បានបើក​បត់​ត្រឡប់ក្រោយក៏ត្រូវម៉ូតូនិស្សិតបុកចំពាក់កណ្ដាលរថយន្ត បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងចំណែកម៉ូតូកៀបជាប់ជាមួយរថយន្តរងការខូចខាតយ៉ាងដំណំ។ ចំណែកអ្នកបើកបររថយន្តបើកទ្វារចុះពីលើរថយន្តរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ ខណ្ឌដង្កោសហការណ៍ ជាមួយកម្លាំងជំនាញ​នរគរបាលចរាចរណ៏ក្រុងចុះមកវាស់វែងនៅកន្លែងកើតហេតុ យករថយន្ត និងម៉ូតូជន​រងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោកនៃស្នងការដ្ឋាននគរបាលរាជ​ធានី​ភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។

ចំណែកសពយុវជនខាងលើសមត្ថកិច្ច បានធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារ​ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕B/