និស្សិត​កម្ពុជា​៣០​នាក់​ទៅ​រៀន​វគ្គ​បណ្តុះបណ្តាល​ប្រព័ន្ធ​ទូរគមនាគមន៍​នៅ​ចិន

207

(​ភ្នំពេញ​)៖ និស្សិត​កម្ពុជា​ចំនួន​៣០​នាក់ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា​ឆ្នាំ​២០៧​ខាងមុខនេះ​នឹង​ទៅ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ប្រព័ន្ធ​​ទូរគមនាគមន៍​ដោយ​ឥតគិតថ្លៃ​រយៈពេល​មួយខែ​ទីក្រុង ឈុ​ង ឈី​ង (Chong Qing)​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​
​ ​
​ក្រៅពី​រៀន​ជំនាញ​ទូរគមនាគមន៍ និស្សិត​ទាំងអស់​ក៏​នឹងសិក្សា​ផងដែរ​ផ្នែក​ទីផ្សារ​និង​មុខវិជ្ជា​ផ្សេងៗ​ទៀត​ដូច​មូលដ្ឋានគ្រឹះ​នៃ​ភាសា​ចិន​​ផងដែរ​។​
​ ​
​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយនា​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា នៅ​ការិយាល័យ​កណ្តាល​ក្រុមហ៊ុន​ស៊ី​តែ​ល រាជធានី​ភ្នំពេញ​ស្តីពី​“​វគ្គប​ណ្តុះ​​បណ្តាល SEATEL Green Apple Training Club”​លោក យ៉ាង​Y លី​ឈុន​(ang Liqun)​អគ្គនាយក​ក្រុមហ៊ុន​ស៊ី​តែ​ល បាន​មានប្រសាសន៍ថា​៖ “​ប្រទេសជាតិ​របស់​យើង​បាននិងកំពុង​មានការ​អភិវឌ្ឍ​យ៉ាង​លឿន ហើយ​ការបណ្តុះបណ្តាល​សមត្ថភាព ទេពកោសល្យ​យុវជន​គឺជា​រឿង​មួយ​ដ៏​សំខាន់​ចាំបាច់ ហើយ​យុវជន​គឺជា​អ្នកកំណត់​ជោគវាសនា​របស់​ប្រទេសជាតិ​យើង​តែម្តង​។​
​ ​
​លោក​បាន​បន្តថា ៖ “​ក្រុមហ៊ុន​SEATEL​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ការងារ​សង្គម​និង​ទេពកោសល្យ​យុវជន​ផងដែរ​ហើយ​វគ្គ​​បណ្តុះបណ្តាល Green Apple Training Club នេះ​នឹង​បន្ត​ជ្រើសរើស​និស្សិត​កម្ពុជា​ទូទាំងប្រទេស​ដើម្បី​បន្ត​កម្មវិធី​សប្បុរសធម៌​​ឥតគិតថ្លៃ​ផ្សេងៗ​បន្តទៀត សូម​បងប្អូន​ទាំងអស់គ្នា​បន្ត​តាមដាន​ព័ត៌មាន​របស់​ក្រុមហ៊ុន​យើងខ្ញុំ​តាមរយៈ​Facebook Page ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​បំផុត​” ។​
​ ​
​វគ្គ​បណ្តុះបណ្តាល SEATEL Green Apple Training Club​ជា​វគ្គ​សិក្សា​មួយ​ដែល​បាន​ផ្តល់នូវ​ការបណ្តុះបណ្តាល​ដល់​និស្សិត​​កម្ពុជា​ដោយ​ឥតគិតថ្លៃ​ក្នុង​គោលបំណង​អភិវឌ្ឍ​ជំនាញ​គមនាគមន៍​ដល់​យុវជន​និង​លើ​កម្ពស់​វិស័យនេះ​។​

​សូមបញ្ជាក់ថា​និស្សិត​ទាំង​៣០​នាក់​ត្រូវបាន​ជ្រើសរើស​និង​ណែនាំ​ដោយ​សកលវិទ្យា​ធិ​ការ​សកល​វិទ្យាល័យ​នានា​ក្នុងនោះ​មាន​៥​នាក់​ត្រូវបាន​ជ្រើសរើស​ចេញពី​ហ្វេ​ស​បុក​ផេ​ករ​បស់​SEATEL ៕​ដោយៈ​សុផល​/sn

​និស្សិត​កម្ពុជា​៣០​នាក់​នឹង​ទៅ​រៀន​វគ្គ​បណ្តុះបណ្តាល​ប្រព័ន្ធ​ទូរគមនាគមន៍​នៅ​ចិន​រយៈពេល​មួយខែ​ដោយ​ឥតគិតថ្លៃ​(​រូប សុផល​)