និស្សិត​កូរ៉េខាងត្បូង ចុះជួយ​ជួសជុល និង​ឧបត្ថម​នូវ​សម្ភារៈ​សិក្សា​ដល់​សាលាបឋមសិក្សា​តាទក ក្នុងស្រុក​ពួក​

1554
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ក្នុង​ដំណើរ​ចុះ​ធ្វើ​កម្មសិក្សា​ចាប់ពី​ថ្ងៃទី​២៣​ខែមិថុនា ដល់​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សាលាបឋមសិក្សា​តាទក ស្ថិតក្នុង​ភូមិ​តាទក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប របស់​ក្រុមនិស្សិត​ចំនួន​៣១​នាក់ នៃ​សាកលវិទ្យាល័យ​ដាន​កុក ប្រទេស​កូរ៉េ ក្រុមនិស្សិត​បាន​ជួយ​គាំទ្រ​ទ្រង់​នូវ​បរិស្ថាន​សាលារៀន ដោយ​ជួយ​ជួសជុល​ដំបូល​សាលា ជួយ​លាបថ្នាំ​សាលា គូរគំនូរ និង​ជួយ​ឧបត្ថម​នូវ​សម្ភារ​សិក្សា​មួយចំនួន ដូចជា​សម្ភារ​សិក្សា សម្ភារ​កីឡា និង​សម្ភារ​រស់នៅ​មួយចំនួនទៀត​ដល់​សាលា និង ដល់​សិស្សានុសិស្ស ជាពិសេស​ក្នុង​បំណង​មក​យក​បទពិសោធន៍ ស្វែងយល់​ពី​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ កម្ពុជា កូរ៉េ ។​

​លោកគ្រូ​សាស្ត្រាចារ្យ ចាង ហូ​ស៊ុ​ង ប្រធាន​សាកល​វិទ្យា​ល៏​យ​ហាន​កុក បាន​ឲ្យ​ដឹងថា ក្រៅពី​ការសិក្សា​ស្វែងយល់​អំពី​ប្រពៃណី វប្បធម៌ របស់​ប្រទេស​កម្ពុជា ក្រុមនិស្សិត​ទាំងនេះ ក៏បាន​ចុះជួយ​ផ្តល់នូវ​ចំណេះដឹង ចំណេះធ្វើ​ឥរិយាបទ និង​ការចេះ​រួមរស់​ជាមួយគ្នា ក្នុង​គោលបំណង​ជួយ​ឲ្យ​កុមារ​ទាំងអស់គ្នា​បាន​ចូលរៀន​ប្រកបដោយ​សុ​វ​តិ្ថ​ភាព និង​ការការពារ​ដល់​កុមារ​ឲ្យ​មានចំណេះដឹង​ក្នុង​ថ្ងៃ​អនាគត ហើយ​ក៏បាន​លើកស្ទួយ​បញ្ហា​យេនឌ័រ និង​បង្កើត​ឲ្យ​មានការ​ចូលរួម​របស់​កុមារ​ជាមួយ​សហគមន៍ និង​សង្គម​ដែល​កំពុង​រស់នៅ​ដោយមាន​ការជួយ​គាំទ្រ​ពី​ប្រព័ន្ធ​ដែល​ទាក់ទង​នឹង​កុមារ ពិសេស គឺ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍ និង​ស្វែងយល់​អំពី​វប្បធម៌​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​កូរ៉េខាងត្បូង ក្នុងនាម​ជា​គ្រួសារ​មនុស្សជាតិ​តែមួយ ទោះបី​ជាមាន​សញ្ជាតិ និង​ជំនឿ​ផ្សេងៗ​គ្នា​ក៏ដោយ ក៏​ប្រយោជន៍ គឺ​បង្កើត​នូវ​ស​និ្ត​ភាពជា​សាកល​នៅលើ​ពិភពលោក​។​

​លោកគ្រូ​សាស្ត្រាចារ្យ បានបញ្ជាក់​ទៀតថា ចាប់ពី​ឆ្នាំ​២០០៩ មកដល់​បច្ចុប្បន្ននេះ សាកលវិទ្យាល័យ​ដាង​កុគ បាន​ចុះមក​ទស្សនកិច្ច​សិក្សា​សាលាបឋមសិក្សា​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ចំនួន​ជាង​១០​ដង រួចមកហើយ ហើយ​នៅក្នុង​ឆ្នាំ​២០១៨​នេះ សាកលវិទ្យាល័យ បាន​ចុះ​មកជួយ​អប់រំ​ផ្នែកអនាម័យ សិក្សា​សង្គម កីឡា​កា​យស​ម្ព័​ន គណិតវិទ្យា វិទ្យាសាស្ត្រ​សង្គម គំនូរ និង​បាន​សហ​ការណ៍​ជាមួយ​សហគម​ន៏ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​មាន​បរិស្ថាន​ស្អាត និង​ធ្វើជា​ឧទាហរណ៍​ល្អ​ដល់​ប្រជាជន​នៅក្នុង​ខេត្ត​ទៀតផង ។

​លោក ខាន់ សំអឿន នាយករង​សាលាបឋមសិក្សា​តាទក បាន​ឲ្យ​ដឹងថា កន្លងមក មាន​សប្បុរសជន ជា​អង្គការ​នានា បាន​ចុះជួយ​ឧបត្ថម្ភ​ដល់​សាលា​នេះ ដែលជា​ការរួមចំណែក​ក្នុងការ​កាត់បន្ថយ​ការលំបាក​មួយចំនួន ហើយ​ជាមួយគ្នា​នាពេល​ថ្មីៗ​នេះ ខាង​សាកលវិទ្យាល័យ​ដាន​កុក ក៏បាន​ជួយឧបត្ថម្ភ​ដល់​សាលា​ជា​ហូរហែ ដូចជា​ក្រាល​ការ៉ូ កន្លែង​ក្មេង​លេង បង្គន់​អនាម័យ និង​របង​សាលា​ជាដើម ហើយ​លោក​សង្ឃឹមថា សាកលវិទ្យាល័យ​នឹង​ជួយ​សាលាបឋមសិក្សា​តាទក​ជា​បន្តទៀត​៕ ល​