និស្សិត​ជំនា​ន់ទី ៨ ព្រះសីហនុ​រាជ បាត់ដំបង បញ្ចប់​សារ​ណា​ដោយ​ជោគជ័យ​

387
ចែករម្លែក
  • 822
    Shares

ដោយៈ មេសា​/ភ្នំពេញៈ បន្ទាប់ពី​បានការ​ពារ​សា​រណា​របស់ខ្លួន​យ៉ាង​ស្វាហាប់​និង ស្វិតស្វាញ​អស់​រយៈពេល​ពេញ​មួយថ្ងៃ កាលពី​ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩ នេះ​មក សមណ​និស្សិត និង និស្សិត ចំនួន ៤៤ អង្គ និង នាក់ ដែល​ក្នុងនោះ​និស្សិត​ស្រី ១០ នាក់​ផង នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ សាខា ខេត្ត បាត់ដំបង បានបញ្ចប់​ហើយ​សព្វគ្រប់​ហើយ ដោយបាន​ជោគជ័យ​ទាំងអស់​អង្គ និង នាក់ ។ នេះ​បើតាម​ការឱ្យ​ដឹង​របស់ ព្រះ​ភិក្ខុ វី សុវិជ្ជា ប្រធាន​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ សាខា ខេត្ត បាត់ដំបង ។​


​ព្រះមហា វី សុវិជ្ជា បាន​មាន​ព្រះ​ថេរ​ដីកា​ប្រាប់​រស្មី​កម្ពុជា តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី ១៥ ខែ មីនា ដោយ​កត់សម្គាល់​អំពី​គុណភាព និង សមត្ថភាព នៃ សមណ​និស្សិត និង និស្សិត នៃ ពុទ្ធិក​ឧ​ត្ត​មសិ​ក្សា​ដ៏​មាន​វ័យ​ចំណាស់ និង មាន​កិត្តិនាម​ជាងគេ​នេះ​ថា ពីមួយ​ជំនាន់ ទៅមួយ​ជំនាន់ ឃើញថា គុណភាព​សារ​ណារ និង សមត្ថភាព​ចំណេះដឹង របស់​សមណ​និស្សិត និស្សិត គឺ​បាន​កើន​ឡើងជា​លំដាប់ ដោយសារតែ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ ថ្នាក់កណ្តាល​ផង និង ថ្នាក់ដឹកនាំ​សាខា​ង​ផង ជាពិសេស បច្ចុប្បន្ននេះ មាន​ឯកសារ​សម្បូរបែប និង បច្ចេកវិជ្ជា​ទំនើប​ជា​ជំនួយ​ផង និង ការ​ខំប្រឹង​របស់​សមណ​និស្សិត និង និស្សិត ផង


​ព្រះមហា​សមណៈ វី សុវិជ្ជា បាន​បន្ថែមថា ដើម្បី ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ សម័យ​បច្ចេកវិជ្ជា​ជឿនលឿន​នេះ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ នឹង​បន្តធ្វើ​កំណែទម្រង់ ដើម្បី បង្កើន​គុណភាព​អប់រំ​បន្ថែមទៀត ដោយ​រួមទាំង​ការសាងសង់​អាគារ​សិក្សា​បន្ថែម និង បើក​ថ្នាក់អនុបណ្ឌិត​ផងដែរ ។​


​គប្បី​រំ​ឮ​កថា សមណ​និស្សិត និង និស្សិត នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ដែល​ត្រូវការពារ​សា​រណា​បញ្ចប់​ថ្នាក់​បរិ​ញ្ញាស​ម្រា​ប់​ឆ្នាំ ២០១៩ នេះ សរុប​ចំនួន ១៨៧ អង្គ និង នាក់ ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ១២ , ទី ១៣ និង ទី ១៤ ខែ មីនា ឆ្នាំ ២០១៩ នេះ នៅ​ទីតាំង​ចំនួន ៣ គឺ សកល​វិទ្យាល័យ​ព្រះសីហនុ​រាជ ភ្នំពេញ , បាត់ដំបង និង កំពង់ចាម ។​

​ព្រះ​ភិក្ខុ ឃី សុវណ្ណ​រតនា សក​វិទ្យា​ធិ​ការរង នៃ ពុទ្ធិក​សិ​កល​វិទ្យាល័យ​ព្រះសីហនុ​រាជ ក៏បាន​មើលឃើញ​ដូច​ព្រះមហា វី សុវិជ្ជា ដែរ ដោយ​ព្រះអង្គ​មាន​ព្រះ​ថេរ​ដីកា​ថា ទាំង​គុណភាព នៃ សារ​ណា​ជា​សំណេរ ទាំង​ភាព​ប៉ិនប្រសប់ និង ភាព​ក្លា​ហ៊ាន ប្រកបដោយ​ភាពម្ចាស់ការ នៃ សមណ​និស្សិត និង និស្សិត ដែលជា​ម្ចាស់​សារ​ណា ក្នុងពេល​ឡើង​ការពារ​សារ​ណារ អាច​ឱ្យគេ​វាយតម្លៃ​បាន​ថា ចំណេះវិជ្ជា និង សមត្ថភាព នៃ ការយល់ដឹង​របស់​ស​មណ​និស្សិត និង និស្សិត​ទាំងនោះ សម​នឹង​ទទួលបាន​បរិញ្ញាបត្រ​ពិតមែន ។


​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ គឺជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សម្រាប់​ព្រះសង្ឃ ក៏មាន​និស្សិត​ជា​គ្រហស្ថ​ប្រុស និង ស្រី សិក្សា​នៅ​ទីនោះ មិនតិចជាង ៥០ ភាគរយ​ឡើយ ហើយ កម្មវិធីសិក្សា​ទៀតសោត ក៏​មិនមែន​មានតែ​ផ្នែក​សាសនា​ដែរ គឺមាន​ទាំង​ជំនាញ​ខាង​អាណាចក្រ ដូចជា​វិទ្យាសាស្ត្រ​អប់រំ , អក្សរសាស្ត្រ​ខ្មែរ , គ្រប់គ្រង​ទូទៅ , នីតិសាស្ត្រ និង អក្សរសាស្ត្រ​អង់គ្លេស ជាដើម​ដែរ ហើយ​អ្វី​ដែលជា​ប្រការ​គួរកត់ សម្គាល់​មួយទៀត​នោះ គឺថា រាល់​ជំនាញ​ទាំងអស់ សុទ្ធតែ​ត្រូវបាន​បញ្ចូល​នូវ​កម្មវិធីសិក្សា វប្បធម៌ សីលធម៌ និង ចរិយា​ធម៌ ។


​គិត​មកដល់ពេលនេះ សមណ​និស្សិត និង និស្សិត​ដែល​បានបញ្ចប់​ការសិក្សា ពី​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ថ្នាក់​បរិញ្ញាបត្រ ចំនួន ២.៨៦៩ អង្គ និង នាក់ , ចំណែក​ថ្នាក់អនុបណ្ឌិត ចំនួន ៣៨ អង្គ និង នាក់ ។​


​ដោយឡែក ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ខេត្ត បាត់ដំបង បច្ចុប្បន្នេះ មាន​សមណ​និស្សិត និង និស្សិត ចំនួន ៤៧៦ អង្គ និង នាក់ ក្នុងនោះ ព្រះសង្ឃ ១៥៥ អង្គ , និស្សិត​ប្រុស ១២២ នាក់ និង និស្សិត​ស្រី ១៩៩ នាក់ ហើយ​អ្នក​ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ៥០៣​អង្គ និង ក្នុងនោះ ស្រី ១៣៤ នាក់ ៕Kh

ព្រះមហា វី សុ​វិ​ជ្ចា មាន​ព្រះ​ថេរ​ដីកា​ទៅកាន់​សមណ​និស្សិត និង និស្សិត មុនពេល​ចាប់ផ្តើម​ការពារ​សារ​ណា​( រូបៈ សុ​វង្ស )