និស្សិត​និង​គ្រូ​កូរ៉េ​៣០​នាក់មក​ធ្វើ​សកម្មភាព​មនុស្សធម៌​តាម​សាលារៀន​នៅ​ស្រុក​ខ្មែរ​

507
ចែករម្លែក
  • 14
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​និស្សិត​និង​គ្រូ​នៃ​សកល​វិទ្យាល័យ​អ៊ី​ន​ជេ​(INJEUniversity)​របស់​សាធារណរដ្ឋ​កូរ៉េ​ប្រមាណ​៣០​នាក់​បានមក​ទស្សនកិច្ច​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ដកស្រង់​បទ​ពិ​សោ​ធ៍​និង​ស្វែងយល់​ពី​វប្បធម៌​និង​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​។

​ព្រមទាំង​ធ្វើ​សកម្មភាព​មនុស្សធម៌​ដូចជា​ជួយ​បង្រៀន​ដល់​សិស្សានុសិស្ស​នៅ​សាលាបឋមសិក្សា​ព្រមទាំង​ជួយឧបត្ថម្ភ​សម្ភារៈ​សិក្សា​ធ្វើ​ផ្លូវ​ជាដើម​។​កំពង់ធំ​ក្រុង ដែលមាន​ទីតាំងនៅ​ភូមិ ទី​៧​សង្កាត់ កំពង់ធំ ។​

​លោក​សាស្ត្រាចារ្យ​បណ្ឌិត Kin Sungsoo សាកលវិទ្យាធិការ​សក​ល​វិទ្យាល័យ​អ៊ី​ន​ជេ និង​លោកគ្រូ Yang Yeong Ae បាន​បាន​ដឹកនាំ​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​សាលាបឋមសិក្សា​ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។​

ក្រុមនិស្សិត​កូរ៉េ បាន​ជួយ​ជួសជុល​អាគារ​សាលារៀន បំពាក់​ឧបករណ៍​ក្មេង​លេង ចាក់​បេតុង​ផ្លូវ​ចូល​សាលា​បំពាក់​សម្ភារៈ​សិស្ស​សម្ភារៈ​ការិយាល័យ​សិក្សា​សម្អាត​ទីធ្លា​សាលា​លាបថ្នាំ​ថ្មី​១​អាគារ​មាន​៣​បន្ទប់​គូររូប​លម្អ​សាលា​សំរាប់​ក្មេង​ធ្វើ​តារាង​បាល់​ចាក់ដី​បំពេញ​ទីធ្លា​សាលា​។​ដោយឡែក​ក៏បាន​ជួយឧបត្ថម្ភ​អង្ករ​និង​ធ្វើ​ម្ហូបអាហារ​ដល់​កុមារ​ចំនួន​៥០០​នាក់​នៅក្នុង​អង្ក​ការ​ដេ​ល​(DAIL)​នៅក្នុង​ខេត្តសៀមរាប​ផងដែរ​។​

​តាំងពី​ឆ្នាំ​២០១០​ដល់​បច្ចុប្បន្ន​សាកលវិទ្យាល័យ​INJEUniversity​បាន​ចុះមក​ទស្សនកិច្ច​សិក្សា​ច្រើនលើក​នៅតាម​សាលាបឋមសិក្សា​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ។ តែ​ពី​ថ្ងៃទី​២៩ ខែ ធ្នូ ឆ្នាំ​២០១៨ ដល់ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ​២០១៩ សាកលវិទ្យាល័យ​នេះ​បាន​ចុះ​មកជួយ​ដល់ សាលាបឋមសិក្សា កំពង់ធំ​ក្រុង ក្រុង ស្ទឹងសែន ខេត្ត កំពង់ធំ ។​

លោក​សាស្ត្រាចារ្យ Yang Yeong Ae នៃ​សាកលវិទ្យាល័យ INJE University បាន​សហការ​ជាមួយ​អង្គការ​សេវាកម្ម​ដើម្បី​សន្តិភាព​កម្ពុជា ដែលមាន​លោក ហួរ ឡុង​ផេង ជា​ប្រធាន​អង្គការ បាន​នាំយក​និស្សិត​កូរ៉េ​មក​ចុះ​កម្មសិក្សា​ចំនួន​៣០​នាក់ ស្រី​ចំនួន​១៨​នាក់ គ្រូ ២​នាក់​និង​និស្សិត​កម្ពុជា​យើង​ចំនួន​៧​នាក់​ផងដែរ​។​

​បាន​កំពុងតែ​ចុះជួយ​អប់រំ​ផ្នែកអនាម័យ​សិក្សា​សង្គម​កីឡា​សម្ព័ន្ធ​និង​ជួយ​ធ្វើ​ផ្លូវ​បេតុង​ដាក់​ឧ​បករ​ណ៏​ក្មេង​លេង​ចាក់ដី​ធ្វើ​ទីលានកីឡា​នៅក្នុង​សាលាបឋមសិក្សា​កំពង់ធំ​ក្រុង​នេះ​និង​ផ្តល់នូវ​សម្ភារ​សិក្សា​មួយចំនួនទៀត​ដើម្បី​ជាការ​ចូលរួមចំណែក​ជួយ​អភិវឌ្ឍន៍ និង ស្វែងយល់​អំពី​វប្បធម៌​រវាង​ប្រទេស​កម្ពុជា។

ប្រទេស​កូរ៉េខាងត្បូង​ដែលជា​ការទំនាក់ទំនង​ដ៏​ជិតស្និត​ជាមួយ​ប្រទេស​កម្ពុជា​ក្នុងនាម​ជា​គ្រួសារ​មនុស្សជាតិ​តែមួយ​បើទោះបី​ជាមាន​សញ្ជាតិ​និង​ជំនឿ​ផ្សេងៗ​គ្នា​ក៏ដោយ​ប្រយោជន៍​គឺ​ដើម្បី​បង្កើត​នូវ​សន្ដិ​ភាពជា​សកល​នៅលើ​ពិភពលោក​និង​ការចូលរួម​សកម្មភាព​ជួយ​ដល់​សហគមន៍​ក្រីក្រ ព្រមទាំង​ការចូលរួម​អភិវឌ្ឍន៍​វិស័យ​អប់រំ​និង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។​

នៅ​ថ្ងៃ​៧​មករា​ឆ្នាំ​២០១៩​នេះ​ក្រុមនិស្សិត​ក៏បាន​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ​លើក​ទី​៤០​ជ័​៧​ជំនះ ៧​មករា​នៅក្នុង​ខេត្តកំពង់ធំ​ដោយបាន​បង្កើត​នូវ​កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌​រវាង​កម្ពុជា​និង​កូរ៉េ​ដោយបាន​សម្តែង​នូវ​របាំ​បែប​ប្រពៃណី​បុរាណ​កូរ៉េ​និង​រាំ​បែប​ទំនើប​K-POP​ដើម្បី​ប​ង្តើ​ត​បរិយាកាស​នេះ​ឱ្យ​កាន់តែ​រីករាយ​មួយកំរិត​។​ ​
​ ​
​គួរ​ជម្រាប​ថា​ពី​ឆ្នាំ​២០១០​មកដល់​បច្ចុប្បន្ន​សក​ល​វិទ្យាល័យ​នេះ​INJEUniversity​បាន​ជួយ​ដល់​សាលាបឋមសិក្សា​នានា​ជា​ច​ហ​រើ​ន​ដូចជា​សាងសង់​បង្គន់​ប្រព័ន្ធ​ទឹក​ស្អា​ត់​សំរាប់​សិស្សានុសិស្ស​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​ដែល​អាច​ពិ​សារបាន​នៅក្នុង​សាលា​ថែមទៀត​។​

សកល​វិទ្យាល័យ​នេះ​មក​ប្រទេស​កម្ពុជា​ក៏មាន​គោលបំណង​ដើម្បី​ចូលរួម​ជាមួយ​អ្នកស្ម័គ្រចិត្ត​នៅក្នុង​កម្មវិធី​អភិវឌ្ឍន៍​សហគមន៍​ដែល​កំពុង​បន្ត​នៅ​ទូទាំង​ពិភពលោក​។​កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​លើក​កំពស់​កំណើន​និង​ការអភិវឌ្ឍន៍​រប​ស់បុ​គ្គល​និង​សហគមន៍​តាមរយៈ​បទពិសោធន៍​ចែករំលែក​នៃ​សេវាកម្ម​ស្ម័គ្រចិត្ត​៕S/

ចំណងជើង​រូបថត​៖​និស្សិត​និង​គ្រូ​កូរ៉េ​៣០​នាក់មក​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅតាម​សាលារៀន​នៅ​ស្រុក​ខ្មែរ​