និស្សិត​បញ្ចប់​ការសិក្សា​ហើយ​ទៅធ្វើជា​មន្ដ្រីរាជការ​ប្រចាំ​ភូមិ​ជួយ​កសិករ​ដាំ​ដើម​តែ​ដើរ​ឆ្ពោះទៅ កាន់​ជីវភាព​ធូរធារ​

601
ចែករម្លែក

​ក្រោយពី​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​លោក​លី ជីន​ស្បៀ​ន បាន​ចូលទៅ​ធ្វើការ​ជា មន្ដ្រីរាជការ ប្រចាំ​ភូមិ​នៅក្នុង​ភូមិ សុង​សាន ឃុំ វិ​ន​ឈួន ស្រុក​ឆាង​នី​ង​។ លោក​ធា្ល​ប់រៀន​មុខវិជ្ជា អំពី​ការថែរក្សា​រុក្ខជាតិ​នៅ​សាកល​វិទ្យា​ល័យកសិកម្ម​ខេត្ដ យួន​ណាន​។ នៅ​ខែ​វិ​ច្អិ​កា​ឆ្នាំ ២០១៥ លោកបាន​ចុះទៅ​ធ្វើការ​នៅក្នុង​ភូមិ​សុង​សាង​។ ក្រោយពី​នោះ​លោក​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្ទេរ នឹងផ្សព្វផ្សាយ​ទស្សនៈ​ថ្មី​និង​បច្ចេកទេស​ចំពោះ​កសិករ​ដាំ​ដើម​តែ ដូចជា​បច្ចេកទេស​ដាំ​ដុះ ដើម​តែ​គ្រប់គ្រង​ចម្ការ​តែ បេះយក​ស្លឹក​តែ និង​កែច្នៃ​សឹ្ល​ក​តែ​ជាដើម​។​

​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​កន្លង​ទៅនោះ លោក​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អំពី​បច្ចេកទេស​ដាំ​ដើម តែ​ជាង​៣០​លើក​នៅ​ភូមិ​សុង​សាង ដែលមាន​ការចូលរួម​ពី​កសិករ​ដាំ​ដើម​តែ​ជាង​៥០០​នាក់ ។ មិនតែប៉ុណ្ណោះ​លោក​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អំពី​វប្ប​ធ​ម៍​ស្លឹក​តែ​សម្រាប់​សិស្ស​និស្សិត​ជាង​២០០​នាក់ និង​អ្នក​ភ​ភូមិ​ជាង​១០០​នាក់ ។

​ក្រៅពីនេះ លោក​បាន​សុំ​ឲ​ឪពុកម្ដាយ​ទៅ​ខ្ចីប្រាក់​ឥ​ទាន​ដើម្បី​ជួល​រោងចក្រ​កែច្នៃ​សឹ្ល​ក​តែ​ចាស់​មួយ កន្លែង​ហើយ​រក​ដៃគូ​ពាណិជ្ជកម្ម​ដើម្បី​បង្កើតជា​ក្រុមហ៊ុន​ស្លឹក​តែមួយ ដែល​បាន​ត្រួសត្រាយ នូវ​ផ្លូវ​អភិវឌ្ឍន៍​ថ្មី​នៃ​អាជីវកម្ម​ដាំ​តែ នឹង​កែច្នៃ​ស្លឹក​តែ តាមរយៈ​រូបមន្ដ “​និស្សិត​ប​ព្ជា​ប់​ការសិក្សា ហើយ​ធ្វើជា​មន្ដ្រីរាជការ​ប្រចាំ​ភូមិ​+​ក្រុមហ៊ុន​+​កសិករ​ដាំ​ដើម​តែ​”​។ ក្នុង​ដំណើរការ​នៃ​ការ​អនុវត្ដ គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​ដោយ​តម្រង់ទិស លោក លី ជីន​សៀន​ទទួលខុសត្រូវ ចំពោះ​ការជួយ​គ្រួសារ​ក្រីក្រ​ចំនួន​ពីរ​។ ឲ្យ​តែមាន​ពេលទំនេរ​លោក​នឹង​ទៅ សាកសួរ​សុខទុក្ខ គ្រួសារ​ទាំងពីរ​គ្រួសារ​ហើយ​បានផ្ដល់​ការណែនាំ​ដល់​ពួកគេ​អំពីរ​បច្ចេកទេស​ដា​ដើម​តែ និង​គ្រប់គ្រង​ចម្ការ​តែ​ដោយ​វិធី​វិទ្យាសាស្ដ្រ ។

​ជាពិសេស លោក​បាន​បន្ថែម​ប្រាក់​០,៥​យ័ន​/​គីឡូ​លើសពី​តំលៃ​ទីផ្សារ​ដើម្បី​ទិញយក​ផលិតផល តែ​ពី​គ្រួសារ​ក្រីក្រ​ទាំងពីរ​នោះ​។ អ្នកភូមិ​ឈ្នោះ លី យីន​ស៊ូ មកពី​គ្រួសារ​មួយ​ក្នុងចំណោម​គ្រួសារ ទាំងពីរ​ដែល​ទទួលខុស​ត្រូវ​កាត់បន្ថយ​ភាពក្រីក្រ​ដោយ​លោក លី ជីន​សៀន ។ លី យីន​ស៊ូ បាន​ប្រាប់​អ្នកកាសែត​ដោយមាន​ចិ​ត្ដ​រំភើប​ថា​ឲ្យ​ក្មួយ​លី ជីន​សៀន មកជួយ​គ្រួសារ​ខ្ញុំពិត ជា​ល្អ​ណាស់ ​! គាត់​មិន​ត្រឹមតែ​បង្រៀន​យើង​ឲ​ចេះ​ដាំ​ដើម តែ គ្រប់​គ្រង់​ចម្ការ​តែ និង​ចេះ​បេះ យក​ស្លឹក​តែ នោះទេ​ហើយ​បាន​បន្ថែម​ប្រាក់​០,៥​យ័ន​/​គីឡូ​ដើម្បី​ទិញយក​ស្លឹក​តែ​ពី​ខ្ញុំ​។ នៅ​ឆ្នាំ​២០១៧ គ្រួសារ លី យីន​ស៊ូ បានទទួល​ចំណូល ២,៤ ម៉ឺន​យ័ន​តាមរយៈ​ការដាំ​ដើម​តែ​កើនឡើង ៤.០០០​យ័ន​ធៀប​នឹង​ឆ្នាំ​២០១៦ ៕ ដោយ​: យ៉ាង​ជី​ហួយ​