និស្សិត​បារាំង ដែល​លក់​ព្រហ្មចារិយ៍​ជាង ១ លាន​ដុល្លារ និយាយថា នាង​លង់​ស្នេហ៍​ជាមួយ​ធនាគារិក​នៅ Wall Street ដែល​ទិញ​សេវា​ផ្លូវភេទ​របស់​នាង​

1986
ចែករម្លែក
  • 1.3K
    Shares

​និស្សិត​បារាំង​ម្នាក់​ដែល​បាន​ដាក់លក់​ព្រហ្មចារិយ៍​របស់​នាង​នៅលើ​អ៊ី​ន​ធឺ​ណេ​ត បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​អ្នកជំនួញ​ម្នាក់ ដែល​ទិញ​នាង​ដើម្បី​រួមភេទ​។​

​នាង ចា​ស្មី​ន (Jasmine) អាយុ ២០ ឆ្នាំ​មកពី​ទីក្រុង​ប៉ារីស បាន​លក់ខ្លួន​នាង​តាមរយៈ​វេ​ប​សាយ Cinderella Escorts ដ៏​ល្បីល្បាញ​។​

​អ្នកនាំពាក្យ​របស់​វេ​ប​សាយ​នេះ​បាន​និយាយថា ធនាគារិក​ជោគជ័យ​និង​ឆ្លាត​វៃ​ម្នាក់​នៅ​សង្កាត់ Wall Street ម្នាក់ បានឈ្នះ​ការដេញថ្លៃ ជាមួយនឹង​ការផ្តល់ជូន​នូវ​ទឹកប្រាក់​ចំនួន ១,៣៨ លាន​ដុល្លារ ដោយ​ផ្តួល​ឌី​ជេ​ម្នាក់​នៅ​ឡូ​ស​អ៊ែន​ជែ​ល​ឡេស និង សេដ្ឋី​អចលនទ្រព្យ​ម្នាក់​មកពី​ទីក្រុង​មុយ​និ​ច​។​

​ការលក់​ព្រហ្មចារិយ៍​នេះ​កើតឡើង បន្ទាប់ពី​ក្មេង​ជំទង់​ជនជាតិ​រ៉ូ​ម៉ា​នី​ម្នាក់ ដែល​ចុះបញ្ជី​នៅលើ​វេ​ប​សាយ​នេះ បាន​និយាយថា នាង​ត្រូវបាន​គេ​ប្រើ​ធ្វើជា “​ការ​ពញ្ញាក់​អារម្មណ៍​សាធារណៈ​ប៉ុណ្ណោះ​”​។​

​នាង​ចា​ស្មី​ន​និយាយថា​នាង​ត្រូវបាន​ចិញ្ចឹម​បីបាច់​នៅក្នុង​គ្រួសារ​សាសនា​មួយ​ហើយ​ដំបូង​ឡើយ​នាង​មានបំណង​ទុក​ព្រហ្មចារិយ៍​សម្រាប់​អាពាហ៍ពិពាហ៍ ប៉ុន្តែ​នាង​បានសម្រេច​ចិត្ត​លក់​ព្រហ្មចារិយ៍​របស់​នាង​ជា​មធ្យោបាយ​រកលុយ​ដើម្បី​ចាប់ផ្តើម​ជំនួញ​ផ្ទាល់ខ្លួន​និង​ធ្វើដំណើរ​ទៅកាន់​ពិភពលោក​។​

​នាង​បាន​និយាយថា “​មនុស្ស​ភាគច្រើន​នឹង​ប្តូរ​ព្រហ្មចារិយ៍​ជាមួយ​លុយ​មួយ​លាន​ដុល្លារ ប្រសិនបើ​ពួកគេ​អាច​ទាញ​ពេលវេលា​ត្រឡប់​ថយក្រោយ​។ ខ្ញុំ​រីករាយ​ដែល​ខ្ញុំ​លក់​ព្រហ្មចារិយ៍​របស់ខ្ញុំ ហើយ​ខ្ញុំ​បាន​ជួប​អតិថិជន​រួចហើយ​។ និយាយ​ដោយស្មោះ ខ្ញុំ​មាន​អារម្មណ៍​ភ័យខ្លាច ប៉ុន្តែ​ចុងក្រោយ​ខ្ញុំ​ពិតជា​ចូលចិត្ត​គាត់​ណាស់​។ គាត់​ជា​មនុស្ស​សុភាព​ហើយ​មើលថែ​ខ្ញុំ​បានល្អ​ណាស់​។ ខ្ញុំ​មិន​ចង់​និយាយ​លម្អិត​ទេ តែ​អ្វីដែល​ខ្ញុំ​អាចនិយាយបាន​គឺថា​យើង​នឹង​ណាត់​ជួបគ្នា​ម្តងទៀត​”​។​

​នាង​និយាយថា “​វា​ដូច​ឆាប់​ពេក​ដែល​និយាយ​អំពី​ស្នេហា​។ យើង​ចូលចិត្ត​គ្នា​ទៅវិញទៅមក ហើយ​យើង​នឹង​ឃើញថា​មាន​អ្វី​កើតឡើង​ក្នុង​ពេលអនាគត​។ ខ្ញុំ​រីករាយ​ដែល​ខ្ញុំ​មានសំណាង​ជាមួយ​បុរស ដែល​ទិញ​ព្រហ្មចារិយ៍​របស់ខ្ញុំ​។ គាត់​ជាម​នុស្ស​ឆ្លាត ជោគជ័យ ហើយ​ខ្ញុំ​ចូលចិត្ត​បុរស​ចាស់​ជាង​។ ប្រហែល​យើង​នឹងធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ជាមួយគ្នា​”​។

​នារី​អាយុ ២០ ឆ្នាំ​រូបនេះ​និយាយថា គ្រួសារ​និង​មិត្តភក្តិ​គាំទ្រ​ការសម្រេចចិត្ត​របស់​នា​ង​។

​វេ​ប​សាយ Cinderella Escorts បាន​អួត​អំពី​ការលក់​ព្រហ្មចារិយ៍​នារី​រាប់សិប​នាក់​ឱ្យទៅ​អតិថិជន​ល្បីល្បាញ រួមទាំង​តារា​ហូលីវូដ​លំដាប់​ជួរមុខ​ទៀតផង​៕ ដោយ៖ កញ្ញាដាលីស

នាង ចា​ស្មី​ន លង់​ស្នេហ៍​ជាមួយ​ធនាគារិក​អាមេរិក